ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើឃាត​មេដឹកនាំ​ស្និទ្ធ​រុ​ស្ស៊ី​សំ​ខាន់​មួយ​រូប

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​១ ​កញ្ញា បាន​ចាត់​ទុក​ការ​ធ្វើឃាត​មេ​ដឹកនាំ​បំបែក​ខ្លួន​និយម​ស្និទ្ធ​ក្រុង​មូ​ស្គូ​ សំ​ខាន់​មួយ​រូប នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​លោក​ALEXANDRE ZAKHARTCHENKO​ ថា​…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​១ ​កញ្ញា បាន​ចាត់​ទុក​ការ​ធ្វើឃាត​មេ​ដឹកនាំ​បំបែក​ខ្លួន​និយម​ស្និទ្ធ​ក្រុង​មូ​ស្គូ​ សំ​ខាន់​មួយ​រូប នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​លោក​ALEXANDRE ZAKHARTCHENKO​ ថា​ ជា​ការ​បង្កហេតុ ដែល​អាច​នាំ​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​តំបន់​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា​ ពិត​ណាស់​នោះ​ជា​ការ​បង្កហេតុ​មួយ​។ ​ការ​សម្លាប់​លោក ZAKHARTCHENKO​ នឹង​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សភាពការណ៍​ក្នុង​តំបន់ ហើយ​បំផ្លាញ​ដំណើរការ​សន្តិភាព​តាម​រយៈ​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្ក៍ ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ​ ដោយ​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន បារាំង​ និង​អា​ល្លឺ​ម៉​ង់​។

លោក​ ZAKHARTCHENKO ​អាយុ​៤២​ឆ្នាំ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ​DONETSK​ ជា​ឈ្មោះ​នៃ​ទីក្រុង​សំខាន់​មួយ​នា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​ លោក​ត្រូវ​គេ​សម្លាប់​កាលពី​ថ្ងៃ​ទី​៣១ ​សីហា តាម​រយៈ​ការ​ធ្វើ​ឲ្យ​ផ្ទុះ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​។​អង្គរក្ស​ម្នាក់​របស់​លោក​ក៏​ត្រូវ​ស្លាប់​រួច​មនុស្ស​១២​នាក់​រង​របួស​។

នៅ​ DONETSK ​ក្រោយ​ការ​ធ្វើឃាត​លោក​ZAKHARTCHENKO ​គេ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ផ្ទៃ​កងទ័ព​ពួក​បំបែក​ខ្លួន រួច​មេបញ្ជាការ​បំបែក​ខ្លួន​និយម​លោក EDOUARD BASSOURINE អះអាង​ថា ក្រុង​កៀវ​គ្រោង​បើក​ការ​វាយលុក​មួយ​នា​ពាក់កណ្ដាល​ខែកញ្ញា ជា​ការ​អះអាង​ដែល​អាជ្ញាធរ​ក្រុង​កៀវ​បាន​បដិសេធ​។

អាជ្ញាធរ​ពួក​ឧទ្ទាម​ និង​ក្រុង​មូ​ស្គូ​សង្ស័យ​ថា​អ៊ុយ​ក្រែ​ន​ជា​ប្រភព​នៃ​ការ​ផ្ទុះ​នេះ ចំណែក​អ៊ុយ​ក្រែង​ថា ​ការ​ធ្វើឃាត​នោះ​មក​ពី​ជម្លោះផ្ទៃក្នុង​របស់​ពួក​ឧទ្ទាម​។​ចាប់តាំងពី​យប់​ថ្ងៃ​ទី​៣១​សីហា​មក ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​សម្ដែង​ការ​ចូលរួម​មរណ​​ទុក្ខ​​ជាមួយ​ប្រជាជន ​DONETSK ដោយ​លោក​ចាត់​ទុក​លោក​ZAKHARTCHENKO​ថា​ ជា​មេដឹកនាំ​ដែល​មាន​ប្រជាប្រិយភាព​ពិតប្រាកដ​និង​ជា​មនុស្ស​អង់អាច​ក្លាហាន​ហើយ​មានការ​តាំងចិត្ត​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ