ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម! រថយន្ត​ប្រើ​អ៊ី​ដ្រូ​ហ្សែ​ន​ ទឹក​​ចេញពី​ស៊ី​ម៉ាំ​ង​អាច​ផឹក​បានទៀត

5 ឆ្នាំ មុន

បើយោង​តាម​ស៊ី​ន​ហួរ​បស់​ចិន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​លោក​ជាំ​ង អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ក្រុង​ជាំ​ង​ចូ​វ បាន​ត្រងទឹក​ពី​បំពង់​ស៊ី​ម៉ាំ​ង​រថយន្ត​របស់​​ខ្លួន រួច​ផឹក​នៅ​ចំពោះ​មុខ​មហាជន​ដើម្បី​ពិសោធន៍​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល ​«​អ៊ី​ដ្រូ​ហ្សែ​ន​» គឺ​គ្មាន​ជាតិពុល និង​បញ្ចេញ​ទឹក​មានគុណ​ភាព​ខ្ពស់​អាច​បរិភោគ​បាន ។…

បើយោង​តាម​ស៊ី​ន​ហួរ​បស់​ចិន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​លោក​ជាំ​ង អ្នក​បើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ក្រុង​ជាំ​ង​ចូ​វ បាន​ត្រងទឹក​ពី​បំពង់​ស៊ី​ម៉ាំ​ង​រថយន្ត​របស់​​ខ្លួន រួច​ផឹក​នៅ​ចំពោះ​មុខ​មហាជន​ដើម្បី​ពិសោធន៍​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល ​«​អ៊ី​ដ្រូ​ហ្សែ​ន​» គឺ​គ្មាន​ជាតិពុល និង​បញ្ចេញ​ទឹក​មានគុណ​ភាព​ខ្ពស់​អាច​បរិភោគ​បាន ។

លោក​ជាំ​ង​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ក្រោយ​ពី​ផឹកទឹក​ដែល​ហូរ​ចេញពី​ស៊ី​ម៉ាំ​ង​រថយន្ត​ថា «​គ្មាន​រសជាតិ ប៉ុន្តែ​ក្ដៅ ឧណ្ហ​ៗ» ។ នៅ​លើ​រថយន្ត​មាន​បំពាក់​ឧបករណ៍​បំ​លែង​ថាមពល​ពី​អ៊ី​ដ្រូ​ហ្សែ​ន ឲ្យ​ក្លាយជា​ចរន្ត​ពី​អ៊ី​ដ្រូ​ហ្សែ​ន និង​អុក​ស៊ី​ហ្សែ​ន ។ រថយន្ត​នេះ​អាច​រត់​បាន​ចម្ងាយ​ជាង​៤០០​គីឡូម៉ែត្រ​ក្នុង​ការ​បញ្ចូល​អ៊ី​ដ្រូ​ហ្សែ​ន​១៥​គីឡូក្រាម​ក្នុង​មួយ​លើក ។

ក្រុមហ៊ុន​ទើប​បញ្ចេញ​រថយន្ត​ប្រើ​ថាមពល​អ៊ី​ដ្រូ​ហ្សែ​ន​ចំនួន​២​គ្រឿង​ដាក់​ឲ្យ​ដំណើរការ​លើ​ដងផ្លូវ​នៅ​ក្រុង​ជាំ​ង​ចូ​វ កាលពី​ពេល ថ្មី​ៗ​កន្លង​មក និង​រំពឹង​ថា​នឹង​បង្កើន​២០​គ្រឿង​ទៀត នៅ​ក្នុង​ខែតុលា​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ