ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សម្បូរ​ម្ល៉េះ របស់​បែប​នេះ​មិន​ចេះ​អស់​សោះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ប៉ូលិស​ខេត្ត​នឹង​ចុះ​ធ្វើការ​បង្ក្រាប​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​ជាក់ស្តែង​រួច កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តម​សេនី​ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការ​ដឹកនាំ​កម្លាំង​ប៉ូលិស ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ប៉ូលិស​ខេត្ត​នឹង​ចុះ​ធ្វើការ​បង្ក្រាប​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​ជាក់ស្តែង​រួច កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តម​សេនី​ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការ​ដឹកនាំ​កម្លាំង​ប៉ូលិស ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​១៥​នាទី ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ ស្នងការ​នគរបាល​ខេត្តតាកែវ ដោយ​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់​ចុះ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ប៉ោ នាង ភេទ​ស្រី អាយុ​៨០​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​យាយ​ឡ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​ម្នាក់​ឈ្មោះ ឡេ​ង ចាន់​រាត្រី (​ហៅ​អា​វ៉ិ​ត ) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ម៉ា​ឡេ​ង ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ ខេត្តកំពត ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន​២៦​ថង់ (០៤​ថង់​ធំ និង​២២​ថង់​តូច​) ដែល​មាន​ទម្ងន់​៥០៣.៩៩​ក្រាម រថយន្ត​០១​គ្រឿង (​ម៉ាក​TOYOTA TACOMA) ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-1616 ប្រដាប់​វេច​ខ្ចប់​ថ្នាំ​មួយ​ចំនួន ឯកសារ​ទិញ​លក់​រថយន្ត និង​សៀវភៅ​កំណត់ហេតុ​លក់​គ្រឿងញៀន​មួយ​ក្បាល ពណ៌​ខ្មៅ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន ។ ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងផង​ដែរ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច​យើង​ក៏​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​រួម និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២ ៩ ២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ