ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ដី​បន្ទាយ​២​កន្លែង​…​អាណិត​ជាងគេ​រូបសំណាក​ទាហាន​ឈរ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គេ​គ្រោង​កាយ​រូបសំណាក​ទាហាន​ឈរ​កាន់​កាំភ្លើង​ចេញពីរ​បន្ទាយ​មួយ​ត្រូវ​បាន​គេ​លក់ ប្រជាពលរដ្ឋ​ជា​ទូទៅ​នៅ​ស្រុក​កំពង់ត្រាច​ពិតជា​បានឃើញ​ជាក់ស្ដែង​ជា​ផ្លូវការ​ហើយ​និង​លែង​ខ្សឹប​ប្រាប់​គ្នា​ទៀត ហើយ​ពាក់​ព​ន្ធ័​នឹង​បន្ទាយ​ទាហាន​មាន​ពីរ​នៅ​ជាប់​ផ្លូវថ្នល់​លេខ​៣៣ មិន​ឆ្ងាយ​ពី​សាលាស្រុក​កំពង់ត្រាច​ប៉ុន្មាន​ទេ ។ បន្ទាយ​ទាហាន​ទាំង​ពីរ​នៅ​ជាប់​គ្នា​នោះ​គឺ​១​បន្ទាយ​ទាហាន​វរ​សេ​នាល​ខ​៣០២ ការពារ​ព្រំដែន​គោក និង​បន្ទាយ​ទាហាន​មួយទៀត​គឺ​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​ស្រុក​កំពង់ត្រាច​។…

ខេត្តកំពត ៖ គេ​គ្រោង​កាយ​រូបសំណាក​ទាហាន​ឈរ​កាន់​កាំភ្លើង​ចេញពីរ​បន្ទាយ​មួយ​ត្រូវ​បាន​គេ​លក់ ប្រជាពលរដ្ឋ​ជា​ទូទៅ​នៅ​ស្រុក​កំពង់ត្រាច​ពិតជា​បានឃើញ​ជាក់ស្ដែង​ជា​ផ្លូវការ​ហើយ​និង​លែង​ខ្សឹប​ប្រាប់​គ្នា​ទៀត ហើយ​ពាក់​ព​ន្ធ័​នឹង​បន្ទាយ​ទាហាន​មាន​ពីរ​នៅ​ជាប់​ផ្លូវថ្នល់​លេខ​៣៣ មិន​ឆ្ងាយ​ពី​សាលាស្រុក​កំពង់ត្រាច​ប៉ុន្មាន​ទេ ។

បន្ទាយ​ទាហាន​ទាំង​ពីរ​នៅ​ជាប់​គ្នា​នោះ​គឺ​១​បន្ទាយ​ទាហាន​វរ​សេ​នាល​ខ​៣០២ ការពារ​ព្រំដែន​គោក និង​បន្ទាយ​ទាហាន​មួយទៀត​គឺ​បញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​ស្រុក​កំពង់ត្រាច​។

បន្ទាយ​ទាហាន​ទាំង​ពីរ​ដែល​ភូមិសាស្ត្រ​ជាប់​គ្នា​នេះ​មាន​ផ្ទៃដី​ជាប់​៣​ហិ​កតា​ជាង តែ​លក់​ទៅ​អោយ​ឯកជន​មួយ​បាត់​ទៅ​ហើយ​កាលពី​ឆ្នាំ​មុន​។

ទោះជា​បែប​ណា មេ​បញ្ជា​រង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ជាង​១​ពាន់​ដុល្លា​ផង​ដែរ ចំណែកឯ​ពល​ទាហាន​ខ្លះ​បាន​លុយ​១​រយ​ដុល្លា​ខ្លះ​ក៍បាន​លុយ​សុខសាន្ត​ឈប់​និយាយ ខ្លះ​អត់​បាន​លុយ​នៅ​តែរ​អូរ​ទាំ​រឿង​លក់​ដី​ក្នុង​បន្ទាយ ហើយ​ប្រជាពលរដ្ឋ​ក៏​អស់ឆ្ងល់​តទៅ​ទៀត​ហើយ​ដែរ ហើយ​មេទាហាន​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្ដូ​ទៅ​កាន់​កន្លែង​ផ្សេង​ដែរ ។

តែ​អ្វី​ដែល​គេ​បានឃើញ និង​អាណិត​នោះ​គឺ​រូបសំណាក់​ទាហាន​ម្នាក់​ឈរ​យ៉ាង​អង់អាច​កាន់​អាវុធ​ឈរ​ក្នុង​បន្ទាយ ​ហើយ​ម្ចាស់​ក្រុ​ប​ហ៊ុន​ទិញ​ដី​ក្នុង​បន្ទាយ​នោះ​គ្រោង​នឹង​យក​គ្រឿង​ចាក់​កាយ​ចេញ ឬ​វាយ​រូបសំណាក់​នោះ​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ