ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា!​ មិនធម្មតា​ទេ ធន ចាន់​តាក់ ស៊ីជើង​ខ្លាំង​ថៃ​បាន​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​អន្តរជាតិ​ដ៏​ស្វិតស្វាញ​របស់​កីឡាករ​ជើង​ខ្លាំង​២​រូប គឺ​ធន ចាន់​តាក់ និង​កីឡាករ​ថៃ Soun Tepheap ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​កីឡាករ​កម្ពុជា​បាន​ក្លាយជា​អ្នក​វាយ​សង្គ្រប់…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​អន្តរជាតិ​ដ៏​ស្វិតស្វាញ​របស់​កីឡាករ​ជើង​ខ្លាំង​២​រូប គឺ​ធន ចាន់​តាក់ និង​កីឡាករ​ថៃ Soun Tepheap ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​កីឡាករ​កម្ពុជា​បាន​ក្លាយជា​អ្នក​វាយ​សង្គ្រប់ និង​ស៊ី​ពិន្ទុ​លើ​កីឡាករ​មក​ពី​ទីក្រុង​បាងកក ក្រោយ​បញ្ចប់​ការ​ប្រកួត​ពេញ​រយៈពេល​៥​ទឹក​។

កីឡាករ​ថៃ​ត្រូវ​គេ​ឃើញ​បែក​រយះ​ហូរ​ឈាម ក្រោយ​ពី​មាន​របួស​បែក​សន្ទះ​ច្រមុះ ព្រោះ​តែ​ទប់​មិន​ជាប់​នឹង​កណ្ដាប់ដៃ​របស់​កីឡាករ​កម្ពុជា​នោះ​ផង​។ ការ​ប្រកួត​ដែល​បាន​លេច​ឡើង​នៅ​លើ​សង្វៀន​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២ កញ្ញា មុន​នេះ ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​ធ្លាប់​មាន​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​ថៃ​គ្នា​ឯង និង​កម្ពុជា​រាប់​មិន​អស់​នា​ពេល​កន្លង​មក តែ​បែរជា​កីឡាករ​វ័យក្មេង ធន ចាន់​តាក់ អាច​យក​ប្រៀប​បាន​។

ដ្បិតថា ៣​ទឹក​ដំបូង កីឡាករ​កម្ពុជា​បង្គោល​ក្រហម មិន​អាច​ធ្វើ​អី​លើ​កីឡាករ​ថៃ​បាន ប៉ុន្តែ​​ចូល​ដល់​ទឹក​ទី​៤ កីឡាករ​ថៃ ភ្លាត់​ត្រូវ​មួយ​កែង និង​ប៉ុន្មាន​ដៃ​របស់​កីឡាករ​កម្ពុជា បណ្ដាល​ឱ្យ​បែក​សន្ទះ​ច្រមុះ​ខាងក្នុង​ភ្លាម​ៗ រហូត​ហូរ​ឈាម​ជោកជាំ ទម្រាំ​អាច​ឆ្លង​ផុត​នូវ​ទឹក​ចុង​ក្រោយ​បាន​។

យ៉ាងណាមិញ កីឡាករ​ថៃ​ត្រូវ​គេ​ឃើញ​មិន​បាន​រុញ​រា​នឹង​កីឡាករ​កម្ពុជា​នោះ​ទេ ដោយ​បាន​ស្ទុះ​វាយ​បិះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ទ័ល​ទី​ម្ដង​ៗ​នោះ​ផង ដ្បិតថា កីឡាករ​ថៃ​ត្រូវ​ប្រកួត​បណ្ដើរ​ជូន​ឈាម​បណ្ដើរ ដែល​មិន​អាច​ឱ្យ​បញ្ចេញ​អស់ពី​សមត្ថភាព​ក្នុង​វាយបក​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា មួយគូ​ប្រកួត​នេះ ទាក់ភ្នែក​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​សន្ទុះ​វាយ​ខ្លាំង​របស់​កីឡាករ​កម្ពុជា ធន ចាន់​តាក់ ថា​ធ្វើ​បាន​ល្អ​ផង​ដែរ ទើប​អាច​វាយ​ឱ្យ​កីឡាករ​ថៃ Soun Tepheap ដែល​អ្នក​ស្នេហា​ប្រដាល់​នៅ​កម្ពុជា ដែល​និយម​ទស្សនា​ប្រដាល់​អន្តរជាតិ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ បរាជ័យ​បាន​សម្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ