ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ប្រឹង​សម្ងំ​ណាស់ ដល់​ពេល​ទៅ​ទាន់​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សាលា​កំរើក​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើ ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​មួយ​កន្លែង​ក្នុង​បន្ទប់​ជួល រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សាលា​កំរើក​ចុះ​បង្ក្រាប​បទ​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើ ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​មួយ​កន្លែង​ក្នុង​បន្ទប់​ជួល រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។

    ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល ក្រុម​ទី​០២ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៤​នាក់ ក្នុង​នោះ​មាន​ទី​១- ឈ្មោះ ណ​ន ស៊ី​ឌី​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨០ មុខរបរ​លក់​មាន់ ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​(​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២- ឈ្មោះ ធី ណា​រិ​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ជ្រៃ​ខាងជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​សមគំនិត​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៣- ឈ្មោះ ធឿ​ន ស្រី​ពេជ្រ ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​- ខេត្តសៀមរាប​(​សមគំនិត​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៤- ឈ្មោះ សុខ ស្រី​ខួច ភេទ​ស្រី ឆ្នាំ​កំណើត​២០០១ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​សមគំនិត​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​៣២​កញ្ចប់ ស្មើនឹង​ទម្ងន់​៦,២​ក្រាម (​ទម្ងន់​សុទ្ធ​) ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​០១​គ្រឿង -​ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​រៀបចំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ