ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងដៃ​មានកាន់​ដាវ ពេលឃាត់​ឆែកឆេរ​បែកធ្លាយខ្ទេច​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កំលាំង​ប៉ុស្តិ៍​រដ្ឋ​បាន​នគរបាល​ឃុំ​ជើងភ្នំ ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់ នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣១​សីហា នៅ​ចំណុច​ខាងជើង​ស្ពាន​កំពង់​សឹ​ង្ហ ដែល​ស្ថិត​ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ឈ្មោះ…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កំលាំង​ប៉ុស្តិ៍​រដ្ឋ​បាន​នគរបាល​ឃុំ​ជើងភ្នំ ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់ នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣១​សីហា នៅ​ចំណុច​ខាងជើង​ស្ពាន​កំពង់​សឹ​ង្ហ ដែល​ស្ថិត​ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ឈ្មោះ ហាន កាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ រ៉ាត់ រ៉េ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​តា​ស្រែ​ន ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

លោក​វរសេនីយ៍ត្រី មុំ សា​រុំ អធិការ​នគរបាល​ស្រុក​បាភ្នំ​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើងភ្នំ កំពុង​ចេញ​ល្បាត​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅ​ពេល​យប់ ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ ១FQ-២៧០៥ ដោយ​ក្នុង​ដៃ​មាន​កាន់​ដាវ​១​ដើម​ផង​នោះ ទើប​ឃាត់​សួរនាំ​និង​ឆែកឆេរ​ក្នុង​ខ្លួន ក៏​ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​តែ​ម្តង​។

ដោយឡែក​សមត្ថកិច្ច​នៅ​ឯ​ស្រុក​មេ​សាង​ឯណោះ​វិញ ក៏​បាន​បញ្ជាក់​អោយ​ដឹង​ដែរ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ មិន​ត្រឹមតែ​ជាប់​ពាក់​ព​ន្ធ័​ក្នុង​ករណី​រក្សា​ទុក ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ជា​មុខសញ្ញា​នៃ​ក្រុម​ក្មេង​ទំនើង​ដែល​ឧស្សាហ៍​ដើរ​អុកឡុក​បង្ក​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន ហើយ​កន្លង​មក​សមត្ថ​កិច្ច​ក៏​បាន​ព្យាយាម​តាម​ប្រមាញ់​ជា​ច្រើន​ដង​មក​ហើយ​ដែរ ប៉ុន្តែ​ពួក​គេ​គេច​រួច​រហូត ទើបតែ​ពេល​នេះ​ត្រូវ​អស់​ល​ក្ខ័​ណ​មក​ជាប់អន្ទាក់​សមត្ថកិច្ច​នៅ​ស្រុក​បាភ្នំ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ