ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រើ​របស់ទំនើប​គ្រាន់តែ​បំពេញ​ចំណង់​របស់​ខ្លួន

5 ឆ្នាំ មុន

បុគ្គល​ទាន់សម័យ​ត្រូវ​បាន​គេ​និយាយ​សំដៅ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​ប្រើប្រាស់​នូវ​វត្ថុ​ទំនើប​ៗ របស់​ស៊ី​វិ​ល័យ និង​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​លេង​កម្សាន្ត ច្រៀង​រាំ​សប្បាយ​ជាដើម ហើយ​អ្នក​ទាំងនេះ​ភាគច្រើន​ឲ្យ​តម្លៃ​ទៅ​លើ អ្នក​ដែល​ប្រើប្រាស់​របស់របរ​អន់​ៗ​ថា​ជា​មនុស្ស​មិន​ដើរ​ទាន់សម័យ​ទំនើប ។ ទោះជា​យ៉ាងណា​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប​បើ​អ្នក​ប្រើ​នោះ​មានចំណេះ​ដឹង​ខ្ពស់ និង​មាន​សតិ​ស្មារតី​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បានជា​ប្រយោជន៍ សម​ទៅ​នឹង​របស់​នោះ​ចាត់​ថា…

បុគ្គល​ទាន់សម័យ​ត្រូវ​បាន​គេ​និយាយ​សំដៅ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​ប្រើប្រាស់​នូវ​វត្ថុ​ទំនើប​ៗ របស់​ស៊ី​វិ​ល័យ និង​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​លេង​កម្សាន្ត ច្រៀង​រាំ​សប្បាយ​ជាដើម ហើយ​អ្នក​ទាំងនេះ​ភាគច្រើន​ឲ្យ​តម្លៃ​ទៅ​លើ អ្នក​ដែល​ប្រើប្រាស់​របស់របរ​អន់​ៗ​ថា​ជា​មនុស្ស​មិន​ដើរ​ទាន់សម័យ​ទំនើប ។

ទោះជា​យ៉ាងណា​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប​បើ​អ្នក​ប្រើ​នោះ​មានចំណេះ​ដឹង​ខ្ពស់ និង​មាន​សតិ​ស្មារតី​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បានជា​ប្រយោជន៍ សម​ទៅ​នឹង​របស់​នោះ​ចាត់​ថា ជា​ការ​ប្រើប្រាស់​នូវ​របស់​សមតា​ម​ឋានៈ មិនមែន​ជា​ការ​ខ្ជះខ្ជាយ​ឡើយ តែបើ​ប្រើប្រាស់​ដោយ​សេចក្ដី​វង្វេង​ព្រោះ​គ្រាន់តែ​ដើម្បី​ភាព​ហ៊ឺហា និង​ការ​បង្អួត​ដល់​ភ្នែក​អ្នក​ដទៃ ការ​ប្រើប្រាស់​របៀប​នេះ ឈ្មោះ​ថា​ជា​ការ​ដុត​បំផ្លាញ​ខ្លួនឯង​ដោយ​ពិតប្រាកដ ។

បុគ្គល​ខ្លះ​គិត​ថា គេ​ខំ​ស្វែងរក​នូវ​សម្ភារ​ទំនើប​ផ្សេង​ៗ គឺ​ដើម្បី​យក​មក​បម្រើ​នូវ​សេចក្ដី​សប្បាយ​របស់​ខ្លួនឯង តែ​គេ​មិន​បានដឹង​ទាល់តែ​សោះ​ថា ខ្លួន​គេ​កំពុង​តែ​ក្លាយជា​អ្នកបម្រើ​នៃ​សម្ភារ​ទាំង​អស់នោះ​ព្រោះតែ​បំពេញ​តណ្ហា​របស់​ខ្លួនឯង​ទៅ​វិញ​ទេ ។