ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ថោ្ក​ល​ទោ​សជន​ជាតិចិនដែល​បុក​ និង​កិន​គ្រូបង្វឹក​សុនខដ៏​ល្បី​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​ស្ថានភាពរ​បួស​ធ្ងន់ធ្ងរ​ពេក លោក ហ៊ិ​ន រតនា ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក​សុនខ​ដ៏​ល្បីឈ្មោះ​មួយ​រូប ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ (Bumrungrad…

​រាជធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​ស្ថានភាពរ​បួស​ធ្ងន់ធ្ងរ​ពេក លោក ហ៊ិ​ន រតនា ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក​សុនខ​ដ៏​ល្បីឈ្មោះ​មួយ​រូប ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ (Bumrungrad International Hospital) នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​រាត្រី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។​

​លោក ហ៊ិ​ន រតនា នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅ​មន្ទីរ​ពេទ្យ ​បំ​រ៉ុ​ង​រ៉ាត ដែល​តម្លៃ​បន្ទប់​គឺ​ជាង ៣០០០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​សង្គ្រោះ​​ជីវិត​របស់​លោក ដែល​ជួប​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​ដោយសារ​ឡាន​ដែល​បើក​បរ​ដោយ​ជនជាតិ​ចិន​មក​​បុក​ពីក្រោយ​ រួច​ហើយ​ថយ​មក​កិន ​បណ្តាល​ឱ្យ​គាត់​បាក់​ឆ្អឹង​ខ្នង ខ្ទេច​សាច់ដុំ​ស្លាបប្រចៀវ និង​ប៉ះពាល់​ដល់​សួត ​ដែល​ធ្វើ​ឱ្យ​ក្នុង​ខ្លួន​គាត់​លែង​ផលិត​​ឈាម ។ មុន​ពេល​ប​ញ្ជួ​ន​ទៅ​ប្រទេស​ថៃ លោក ហ៊ិ​ន រតនា ត្រូវ​បាន​សង្គ្រោះ​ និង​ព្យា​បាល​មួយ​រយៈ​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត ។​

​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sovothy Oeun បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ ​លោក​ដែល​មាន​ខ្លឹមសារ​ថា «​សំណង ២០.០០០ ដុល្លារ ជីវិត Him Rattana ​ក្រោម​​សំបក​កង​​រថយន្ត​បើក​បុក​ថយ​កិន​ដោយ​ជនជាតិ​ចិន នៅ​ខាង​ក្រោយខ្នង​របស់ខ្ញុំ គឺជា​សំរាម​ជន​ជាតិ​ចិន​នៅ​កម្ពុជា កំ​ពង់​សោម​ថ្ងៃនេះ​កែវភ្នែក​របស់ខ្ញុំ​មើលឃើញ ជនជាតិ​ចិន​ទាំង​អស់​នេះ​ជា​សត្វ​ចង្រៃ​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ថ្ងៃ​អនាគត លើ​ទឹកដី​មាតុភូមិ​ខ្មែរ​»​។​

​គណនី​ដដែល​បាន​អំពាវនាវ​ឲ្យ​លោក​អ្នក​សប្បុរ​ជន​ឲ្យ​រូប​លោក ហ៊ិ​ន រតនា ដោយសារ​តែ «​ប្លង់​ផ្ទះ​ក៏​ត្រូវ​ដាក់បញ្ចាំ ដើម្បី​សង្គ្រោះ​ជីវិត​គ្រួសារ​អស់​លទ្ធភាព​ហើយ​»​។​ ​ជាមួយ​គ្នា​នោះ​​ផង​ដែរ ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ​ផ្ទាល់​ក៏​បាន​សរសេរ​បង្ហោះ​សុំ​ជំនួយ​ពី​​សប្បុរ​​ជន​​ដោយ​បញ្ជាក់​ថា ​រូប​លោក​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់ និង​សូម​អធិដ្ឋាន ​និង​ផ្ញើ​ការ​បរិច្ចាគ​ទៅ​គណនី​វី​ង USD 00543601 ឬគណនី​រៀល 00564145 ។ សារ​ដដែល​​បាន​បញ្ជាក់​ថា ​រូប​លោក​ឥឡូវនេះ​សុខភាព​មិនសូវ​ល្អ​ទេ​ ដោយសារ​តែ​បញ្ហា​សួត។​

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​សាច់ញាតិ​ និង​មិត្តភក្តិ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​នា​ថ្ងៃ​ទី ២៥ ខែសីហា ដោយ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​របស់​ជនជាតិ​ចិន​បុក ហើយ​ត្រឡប់​មក​កិន​បន្ថែម​ទៀត​នោះ​ ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ រហូត​បាក់​ឆ្អឹងខ្នង ឆ្អឹង​ស្លាប​ប្រ​ចៀវ​ឆ្អឹង ជំនី​ជា​ច្រើនកន្លែង​។​

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) ក៏​បាន​បង្ហោះ​​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំ​និង​ក្រុម​ជំនាញ​សុនខ​ស៊ី​ម៉ាក់​ទាំង​អស់ មានការ​សោកស្តាយ​ និង​ក្តុកក្តួល​ចិត្ត​ក្រៃ​លែង ដោយ​លោក ហ៊ិ​ន រតនា ជា​អ្នក​ជំនាញ​​សុនខ​យ៉ាង​ពិសេស មួយ​រូប​មាន​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ធ្ងន់ធ្ងរ​។ ខ្ញុំ​ធ្លាប់​សន្ទនា​​ជាមួយ​គាត់​ជា​ភាសា​ខែ្ម​រ​ខ្លះ ជា​ភាសា​អង់គ្លេស​ខ្លះ ព្រោះ​លោក​បាន​រស់នៅ​ និង​ធ្វើការ​យូរ​នៅ​ស​ហរដ្ឋ​អា​មេ​រិ​ក នឹង​មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​ទាំង​២! លោក​ជា​អ្នកជំនាញ​សុនខ​កំរិត​អន្តរជាតិ​។ សូម​ឱ្យ​លោក​ហ៊ី​ន រតនា បានជា​សះស្បើយ​ និង​រឹង​មាំ​ឡើង​វិញ​បាន​ឆាប់រហ័ស​។ ពួក​យើង​នឹង​ចូលរួម​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន ចូលរួម​ជាមួយ​គ្រួសារ​លោក ហ៊ិ​ន រតនា​!» ។​

​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yulia Khouri បាន​បង្ហោះ​សារ​ជា​ភាសា​អង់គ្លេស​បញ្ជាក់​ពី​ស្ថានភាព​របស់​លោក ហ៊ិ​ន រតនា ថា​ វីរបុរស​បង្ហាត់​សុនខ​ដ៏​ល្បី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​បន្ទប់ ICU នៅ​ឯ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក​។​ ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yulia Khouri បន្ថែម​ថា «​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​នោះ គឺ​ការ​ឆ្លង​មេរោគ​ថ្មី​មួយទៀត​ត្រូវ​បាន​គេ​រក​ឃើញ នោះ​គឺ​កន្លែង​ដែល​ត្រូវការ​វះកាត់​ឆ្អឹងខ្នង​ត្រូវ​បាន​ធ្វើ​។ ដូច្នេះ​ក្រៅពី​ការ​ឆ្លង​​មេរោគ​​សួត គាត់​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​នឹង​ការ​វះកាត់​នៃ​ការ​ឆ្លង​នេះ​»​។​

​មហាជន​ក្រៅពី​ការ​បង្ហាញ​ការ​អាណិត និង​បួងសួង​ឲ្យ​រូប​លោក​ជា​សះស្បើយ ក៏​បាន​ទាម​​ទារ​ឲ្យ​បង្ហាញ​នូវ​អត្តសញ្ញាណ​ជនជាតិ​ចិន​ដែល​បង្កហេតុ ដោយ​ចោទ​ជា​សំណួរថា​ តើ​ពេល​នេះ​អ្នកបើកបរ​នៅឯណា ហើយ​មិន​ត្រូវ​បញ្ចប់​ត្រឹម​សំណង​នោះ​ទេ ?​

​លោក ហ៊ិ​ន រតនា ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នកជំនាញ​បង្ហាត់​សុនខ​ខ្មែរ​ដ៏​ល្បី​ដែល​ត្រូវ​បាន​​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ ហើយ​លោក​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​កម្ម​វិធី​មួយ​របស់​ស្ថានីយទូរទស្សន៍ National Geography និង​បណ្តាញ​ព័ត៌មាន​អន្តរ​ជាតិ​​ផ្សេង​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ