ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ថា Premier League នឹង​ក្តៅ​គគុក​ពេល​កីឡាករ​មក​ជុំ​គ្នា

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola ជឿជាក់​ថា ការ​ប្រកួត Premier League ពិតប្រាកដ​នឹង​ចាប់ផ្តើម​ក្រោយ​ការ​ឈប់​សម្រាក​របស់​កីឡាករ​ក្រុម​ជម្រើសជាតិ ។

ក្រុម​មេឃ​ខៀវ​បាន​យកឈ្នះ​ពីរ​ប្រកួត និង​ស្មើ​មួយ​ប្រកួត​នៅ​ក្នុង​ការ​បើក​ឆាក Premier League​។ តែ​លោក​មាន​អារម្មណ៍​ថា ការ​ប្រកួត​ពិតប្រាកដ​តែ​ម្តង គឺ​នឹង​កើតឡើង​នៅ​ក្រោយ​ការ​ឈប់​សម្រាក​របស់​ក្រុម​ជម្រើសជាតិ ។

លោក Pep ត្រូវ​បាន​គេ​សួរ​ថា មានការ​ភ្ញាក់ផ្អើល​ដែរ ឬ​អត់ ពេល​ឃើញ Man Utd ឈរ​នៅ​លំដាប់​លេខ​១៣ លើ​តារាង​អ៊ីចឹង ។ តែ​លោក​បាន​និយាយ​ថា​«​នៅ​មាន​ពិន្ទុ​ច្រើន​ទៀត ដើម្បី​យក ។ Man Utd គឺជា​ក្រុម​អស្ចារ្យ ។ នៅ​រដូវ​កាល​នេះ​យើង​ទើបតែ​នៅ​ខែសីហា​នៅឡើយ​ទេ ដូចនេះ​នៅ​មាន​ក្រុម​ជា​ច្រើន​ទៀត​នៅ​លើ​យើង ។ Man Utd ក៏​នៅ​លំដាប់​នោះ​ដែរ ។ ក្រោយ​ការ​សម្រាក​របស់​ក្រុម​ជម្រើសជាតិ ជា​ការ​ចាប់ផ្តើម​រដូវ​កាល​មែនទែន​ហើយ »​។

សម្រាប់​ក្លិប​បិសាច​ក្រហម Man Utd ឈ្នះ​ទើបតែ​បាន​មួយ​ប្រកួត​ទេ ហើយ​ចាញ់ Brighton (3-2) និង​ចាញ់ Tottenham (3-0) ។ ដោយសារ​តែ​លេង​មិន​បាន​លទ្ធផល​ល្អ នៅ​ដើមរដូវ​កាល Jose Mourinho ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ។ តែ​លោក Guardiola ថា នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​អ្នកចាត់ការ​ក្រុម​។ លោក​ថា នៅ​ពេល​ដែល​ក្លិប​ឈ្នះ គេ​ថា​លោក​ដឹកនាំ​បាន​ល្អ ហើយ​នៅ​ពេល​ចាញ់ គេ​ក៏​ថា​មក​ពី​លោក​ដឹកនាំ​មិន​បាន​ល្អ ។ នេះ​ជា​រឿង​ធម្មតា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សម្រាក​របស់​ក្រុម​ជម្រើសជាតិ​នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ក្រោយ​ជាមួយនឹង​ការ​បើក​ការ​ប្រកួត UEFA Nations League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ