ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Coutinho ប្រាប់ Messi ថា Neymar ចង់​វិល​វិញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Times បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Philippe Coutinho ប្រាប់​កា​ពី​ទែន​ជា​មិត្ត​រួម​ក្រុម Lionel Messi…

តាម​ប្រភព​ព័ត៌មាន Daily Times បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Philippe Coutinho ប្រាប់​កា​ពី​ទែន​ជា​មិត្ត​រួម​ក្រុម Lionel Messi ថា Neymar ចង់​វិល​ត្រឡប់​មក​លេង​ឲ្យ Barcelona វិញ ។

សារព័ត៌មាន​នេះ​លេច​ចេញពី​វេ​ប​សាយ​អេ​ស្ប៉ា​ញ Don Balon ។ តាម​ការ​រាយការណ៍ Neymar ដែល​ចាក​ចេញពី Barcelona ទៅ​លេង​ឲ្យ PSG ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក​ក្នុង​ឆ្នាំ​២០១៧ ពេល​នេះ​ទើប​ដឹង​ថា ការ​ទៅ PSG គឺ​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ ។ គេ​ក៏​បាន​បន្ត​ថា កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ចង់​កាន់​ពាន Balon d’Or នៅ​ថ្ងៃ​ណាមួយ​ខាង​មុខ ។

តែ​សម្រាប់​កីឡាករ​ជំនួស Neymar នៅ​ក្លិប​អ្នកមាន​បុណ្យ Ousmanne Dembele ក៏​កំពុង​តែ​លេចធ្លោ​ដែរ ។ រូបគេ​បាន​បញ្ចេញ​សមត្ថភាព​ពេញទំហឹង​ក្នុង​ការ​ប្រកួត​នា​ពេល​កន្លង​មក ដែល​អាច​ស៊ុត​បញ្ចូល​ទី​សំខាន់​ៗ​។

ដំណឹង​នេះ​អាច​នឹង​ទទួល​បានការ​ឆ្លើយ​តប​ផ្សេង​ៗ​គ្នា​ពី​អ្នកគាំទ្រ Barcelona ។ តើ Neymar អាច​មក Barcelona វិញ​ម្តងទៀត​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ