ទាំង​ឪពុក​ ទាំងកូន​ចូល​ច្រើន​លើក​រួច​រហូត លើកនេះ​ដល់ថ្ងៃ​អង្សា


ខេត្តកំពង់ធំ ៖ ជនសង្ស័យ​២​នាក់​ជា​ឪពុក និង​កូន ដែល​តែងតែ​ធ្វើ​សកម្មភាព​កាត់​សោ​សាលារៀន​ចូល​លួច​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​សែន ស្រុក​កំពង់ស្វាយ ស្រុក​ស​ន្ទុ​ក និង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​បង្ក្រាប ។

លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍ ទទួល​ខាង​ព្រហ្មទណ្ឌ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​មាន​​ ឈ្មោះ ហូ ឡូត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវជា​ឪពុក និង​ឈ្មោះ នាង សុ​ឡី ហៅ​អា​ស្រូ​យ ហៅ​ចិ​ត្រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ត្រូវជា​កូន ។ ទាំង​ពីរ​នាក់​ឪពុក​និង​កូន រស់នៅ​ភូមិ​ព្នៅ ឃុំ​ព្នៅ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា រួម​​ជាមួយ​ឧបករណ៍​មាន​សោ​អូ​តូ​១ ដង្កាប់ និង​កូនសោ​មួយ​ចំនួន ដើរ​ធ្វើ​សកម្មភាព​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែ សីហា ឆ្នាំ​២០១៨ បាន​​ទៅ​កាត់​សោ​ដើម្បី​ចូល​លួច​សម្ភារ​:​នៅ​ចំណុច​សាលា​បឋម​សិក្សា​ចើ​ង​ដើ​ង ស្ថិត​ក្នុងភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​
ដើ​ង ស្រុក​បារាយណ៍ ពេល​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​រួច សមត្ថកិច្ច​បាន​ចុះ​ល្បាត​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ត្រូវជា​កូន​ ចំណែក​ជនសង្ស័យ​ជា​ឪពុក​បាន​រត់គេច​ខ្លួន​បាត់ រហូត​ដល់​ពេល​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ឪពុក​ ។

ក្រោយ​ពី​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាត់​សោ​លួច​យក​សម្ភារៈ​នៅ​ក្នុង​សាលារៀន​បានជា​ច្រើន​លើក រួម​មានៈ ​ សាលា​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ពួក​គេ​ចូល​លួច​បាន​២​លើក នៅ​ស្រុក​កំពង់ស្វាយ​បាន​១​លើក នៅ​ស្រុក​ស​ន្ទុ​ក​លួច​បាន​ចំនួន​៨​លើក និង​នៅ​ស្រុក​បារាយណ៍​លួច​បាន​ចំនួន​៩​លើក ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង។

សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​យក​វត្ថុ​តាង​ដែល​លាក់​ទុក​នៅផ្ទះ​ជនសង្ស័យ រួម​មានៈ អាំង​ម៉ូ​ទ័​រ​២​គ្រឿង កុំ​ព្យុ​ទ័​រលើ​តុ​២​គ្រឿង កង្ហា​បញ្ឈរ​១​គ្រឿង ធុងបាស់​២​គ្រឿង ដង្កាប់​កាត់​ដែក​២ ម៉ាស៊ីន​អុត​១ ផ្លែចប​កាប់​២ ម៉ាស៊ីន​កិន​ទឹកកក​១ ម៉ូ​ទ័​រ​បូមទឹក​២ ក្បាល ស៊ី​ឌី​១ ម៉ា​ញ៉េ​១ វិទ្យុ​១ មេក្រូ​២ ម៉ាស៊ីន​កាត់​ស្មៅ​១ ជញ្ជីង​២ ម៉ាស៊ីន​ព្រី​ន​១ ប៊ិ​ច​មួយ​ឡាំង​តូច អា​គុយ​១ ធុងបាស់​៣ ក្បាល​បំពង​សម្លេង​១ និង​រឡូ​ធំ​១ ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ឪពុក និង​កូន រួម​ជាមួយ​និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការ​នគរ​
បា​លខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ