ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! ព្យាយាម​រត់​មក​ផ្ទះ​ដើម្បី​រក​ជំនួយ តែ​ទៅមិន​ដល់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​ពស់​មួយ​ក្បាល​បាន​ចឹក​ក្មេង​ប្រុស​ម្នាក់​ពេល​ដើរ​ឆ្លុះ​ប​ង្កែ​ប​នៅ​តាម​ភ្លឺស្រែ​ហើយ​ខំ​រត់​ពី​កន្លែង​សត្វ​ពស់​ចឹក​មក​ផ្ទះ ប៉ុន្តែ​អកុសល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​ដល់​ម៉ោង​៩​យប់ ថ្ងៃ​ទី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ឱ​ម៉ា​ល់​ចាស់…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​ពស់​មួយ​ក្បាល​បាន​ចឹក​ក្មេង​ប្រុស​ម្នាក់​ពេល​ដើរ​ឆ្លុះ​ប​ង្កែ​ប​នៅ​តាម​ភ្លឺស្រែ​ហើយ​ខំ​រត់​ពី​កន្លែង​សត្វ​ពស់​ចឹក​មក​ផ្ទះ ប៉ុន្តែ​អកុសល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​ដល់​ម៉ោង​៩​យប់ ថ្ងៃ​ទី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ឱ​ម៉ា​ល់​ចាស់ (​ភូមិ​បត់​ត្រង់​) ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈួ​ត ក្ដៀប អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ​មាន​ក្មេង​ប្រុស​ៗ​ពី​៣​ទៅ​៥​នាក់​នៅ​ភូមិ​ឱ​ម៉ា​ល់​ចាស់​បច្ចុប្បន្ន​ភូមិ​បត់​ត្រង់ បាន​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​ដើរ​ឆ្លុះ​កង្កែប​ក្នុងភូមិ និង​តាម​ភ្លឺស្រែ​ក្បែ​ៗ​ភូមិ​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ដើរ​ឆ្លុះ​នេះ​ក្មេង​ៗ​ទាំងអស់​មិន​បាន​ដើរ​ជុំ​គ្នា​នោះ​ទេ ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​គឺ​កំពុង​ដើរ​ឆ្លុះ​កង្កែប​នៅ​តាម​ភ្លឺស្រែ ស្រាប់តែ​ត្រូវ​ពស់​ចឹក ហើយ​ក្មេង​ប្រុស​រង​គ្រោះ​ព្យាយាម​ខំ​រត់​ពី​កន្លែង​សត្វ​ពស់​ចឹក​មក​ផ្ទះ​ដែល​មាន​ចំងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ ប៉ុន្តែ​ជា​អកុសល​ពេល​រត់​មក​ដល់​ក្រោម​ផ្ទះ​របស់​ឈ្មោះ ទួន ឈួ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ដែល​នៅ​ចុង​ភូមិ ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​ការ​បំភ្លឺ​ពី​អាណា​ព្យា​បាល​​ក្មេង​រង​គ្រោះ គឺ​ពិតជា​ស្លាប់​ដោយសារ​ពស់​ចឹក​ពិតប្រាកដ​មែន ពីព្រោះ​នៅ​លើ​រង្វង់​ភ្នែក​ខាងស្ដាំ​មាន​ស្នាម​ចង្កូម​ពស់​ហើយ​មិន​មាន​ស្លាកស្នាម​ណាមួយ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ