ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​គ្នា​លេង​សុខ​ៗ ស្រាប់តែ​ម្នាក់​ៗ​ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភូមិ​គ្រឹះ​មួយ​កន្លែង ស្រប​ពេល​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​និយាយ​គ្នា​លេង​ខាងក្រោម ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​មក​ពី​ជាន់​ទី​១ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​០១ កញ្ញា ២០១៨…

រាជធានី​ភ្នំពេញ ៖ ភូមិ​គ្រឹះ​មួយ​កន្លែង ស្រប​ពេល​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​និយាយ​គ្នា​លេង​ខាងក្រោម ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​មក​ពី​ជាន់​ទី​១ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​០១ កញ្ញា ២០១៨ នៅ​ភូមិ​គ្រឹះ​លេខ​២៦​ផ្លូវ​២៧១ ក្រុម​១ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ម្ចាស់​ភូមិ​គ្រឹះ​ឈ្មោះ ទេព ន​ន្ទ​រី ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ជា​និវត្តជន ស្នាក់​នៅ​ភូមិ​គ្រឹះ​លេខ២៦  ផ្លូវ​២៧១ ក្រុម​១ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ភូមិ​គ្រឹះ​ដែល​រង​ការ​ឆាបឆេះ​ខាងលើ​នេះ មុន​កើតហេតុ​ម្ចាស់​កំពុង​អង្គុយ​និយាយ​គ្នា​លេង​នៅ​ជាន់​ខាងក្រោម ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ជាន់​ទី​១មក បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ហៅ រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់ អស់​ចំនួន​២​គ្រឿង ទើប​រលត់​ទៅ​វិញ ។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ​រង​ការ​ខូចខាត​ទូរទស្សន៍​មួយ​គ្រឿង សា​ឡុ​ង
២​ឈុត គ្រែ​ពូក​ចំនួន​២​គ្រឿង តែ​មិន​មាន​អ្នក​រង​របួស​ឡើយ ។ សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ