ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​វិល​វិញ តាក់​ម៉ា ថា ខ្លួន​មិន​ចោល​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដ្បិតថា បាន​វិវត្តន៍​ខ្លួន​ក្លាយជា​តួឯក​ស្រី​យ៉ាង​លេចធ្លោ​ក្នុង​ភាពយន្ត​ភាគ​មួយ​ដែល​ត្រូវ​គេ​ដឹង​ថា មាន​រហូត​ដល់​ជាង​១០០​ភាគ​ជាប់​ជា​ភាពយន្ត​ភាគ​ទូរទស្សន៍​វែង​ជាងគេ​នៅ​កម្ពុជា ដែល​ម្នាក់​ៗ​រំពឹង​ថា តារាចម្រៀង​ធ្លាប់​គ្រង​តំណែង​ល្បីល្បាញ​ក្នុង​ពិភព​ចម្រៀង កញ្ញា តាក់​ម៉ា បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ដ្បិតថា បាន​វិវត្តន៍​ខ្លួន​ក្លាយជា​តួឯក​ស្រី​យ៉ាង​លេចធ្លោ​ក្នុង​ភាពយន្ត​ភាគ​មួយ​ដែល​ត្រូវ​គេ​ដឹង​ថា មាន​រហូត​ដល់​ជាង​១០០​ភាគ​ជាប់​ជា​ភាពយន្ត​ភាគ​ទូរទស្សន៍​វែង​ជាងគេ​នៅ​កម្ពុជា ដែល​ម្នាក់​ៗ​រំពឹង​ថា តារាចម្រៀង​ធ្លាប់​គ្រង​តំណែង​ល្បីល្បាញ​ក្នុង​ពិភព​ចម្រៀង កញ្ញា តាក់​ម៉ា បាន​អះអាង​ថា ខ្លួន​មិន​ចោល​អាជីព​ចាស់​ឡើយ​។

នាង​បាន​ទាំង​រៀបរាប់​ឱ្យ​ដឹង​ពី​កា​រវិ​ត្តន៍​របស់​ខ្លួន​​ដោយ​ប្រកាន់​ជំហរ​ថា នឹង​ត្រៀម​បញ្ចេញ​​បទ​ចម្រៀង​ឱ្យ​ខ្លាំង​ឡើង​វិញ​នា​ពេល​ខាង​មុខ ហើយ​កញ្ញា តាក់​ម៉ា បាន​ថ្លែង​ប្រាប់​ថា ក្នុង​រឿង​ប្រអប់​សំបុត្រ​ចោល​ទុក្ខដ្បិតថា ​មាន​អ្នកនិពន្ធ​រហូត​ដល់​១០​រូប ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​នាង​ចូលរួម​គំនិត​ផង​ដែរ ក្រៅពី​នាង​ដើរតួ​ជា​ផលិតករ​នៅ​ក្នុង​ភាពយន្ត​នេះ​។

មាន​ភាព​ខុស​ប្លែក​គ្នា​ពី​អាជីព​ចម្រៀង​យ៉ាង​ខ្លាំង ដោយ​នាង​បញ្ជាក់​ថា គឺជា​រឿង​លំបាក​ខ្លាំង​ដែល​នាង​ធ្លាប់តែ​ច្រៀង ស្រាប់តែ​មក​ធ្វើ​ជា​អ្នកដឹកនាំ​សម្ដែង​ហើយ​ថែម​ទាំង​សម្ដែង​តួឯក​ខ្លួន​ទៅ​ទៀត ដែល​ធ្វើ​ឱ្យ​នាង​ពិបាក​បត់បែន​អារម្មណ៍​។

យ៉ាងណាមិញ នាង​ថា មិន​រា​ថយក្រោយ​នោះ​ទេ ដោយ​នាង​គ្រោង​ផលិតភាព​យន្ត​ដដែល​​នេះក្នុង​វគ្គ​ផ្សេង​ទៀត ដើម្បី​ឱ្យ​រឿង​ប្រអប់​ចោល​ទុក្ខ​មាន​វគ្គ​កាន់តែ​ច្រើន ក្រោយ​ពី​​សាច់​រឿង​៤​វគ្គ​ត្រូវ​បាន​បញ្ចប់ ។ កញ្ញា​រំពឹង​យ៉ាង​ខ្លាំង​ថា ភាពយន្ត​ជាង​១០០​ភាគ​ជា​លើក​​ដំបូង​នៅ​កម្ពុជា​នេះ នឹង​ទទួល​បាន​ជោគជ័យ​ដោយសារ​តែ​សាច់​រឿង​ក្នុង​វគ្គ​នីមួយ​ៗ​សុទ្ធតែ​សម្ដែង​ដោយ​តួអង្គ​ផ្សេង​គ្នា ។

នៅ​ក្នុង​ពិធី​នោះ គេ​ឃើញ​តារា​ស្ទើរ​ទាំងអស់​ស្លៀក​ឈុត​ពណ៌​ក្រហម ហើយ​រំលេច​សម្រស់​​យ៉ាង​ស្រស់​សង្ហារ និង​ស្រស់​ផូរផង់​តែ​ម្ដង ជា​ពិសេស​កញ្ញា តាក់​ម៉ា ដែល​ជា​តារាចម្រៀង​មួយ​រូប លោក​ហេង នរៈ​កក្កដា តារា​សម្ដែង​, កញ្ញា ភី​យ៉ា តារា​សម្ដែង​, លោក​​ស៊ិ​ន សុធា​រិ​ទ្ធិ តារា​សម្ដែង​, កញ្ញា ជេ​ស៊ី​កា តារា​សម្ដែង​, លោក​យ​ន សុ​ភ័​ក្រ តារា​សម្ដែង​, កញ្ញា ម៉ា នី​កា តារា​សម្ដែង​,​លោក ខាត់ សម្បត្តិ​កិ​ត្យា តារា​សម្ដែង​, លោក តេ​ង វាសនា តារា​សម្ដែង​, កញ្ញា​មុតា តារា​សម្ដែង និង​តារា​កុះករ​ជា​ច្រើន​ផ្សេង​ទៀត ។ ក្នុង​នោះ​ក៏​បាន​តម្រូវ​ឱ្យ​តារា​សិល្បៈ និង​ភ្ញៀវ​កិត្តិយស​សរសេរ​ពី​ទុក្ខសោក​របស់​ខ្លួន​ទម្លាក់​ចូល​ក្នុង​ប្រអប់ ដើម្បី​យក​រឿង​មិន​សប្បាយចិត្ត​ទៅ​បន្ធូរ​ចោល​ក្នុង​ប្រអប់​សំបុត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ