ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះទ្រូង​ផ្លូវត្រូវ​បន្តិច​បន្តិច​មិន​សហការ សមត្ថកិច្ចដេញតាមស្ទាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ខ្លាំង​បើករថយន្ត​ចេញពី​ខេ​ធី​វី ឌឹ​ឃ្វី​ន​ស៍ ក៏​ជ្រុល​ចង្កូត​ឡើង​ទ្រូងផ្លូវ​ខូច​បន្តិច​បន្តូច ពេល​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​ព័ត៌មាន​បែរជា​អ្នកបើកបរ​រថយន្ត​មិន​សហការ ហើយ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​ស្ទាក់ និង​ឃាត់​បាន​មក​វិញ​។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ខ្លាំង​បើករថយន្ត​ចេញពី​ខេ​ធី​វី ឌឹ​ឃ្វី​ន​ស៍ ក៏​ជ្រុល​ចង្កូត​ឡើង​ទ្រូងផ្លូវ​ខូច​បន្តិច​បន្តូច ពេល​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​ព័ត៌មាន​បែរជា​អ្នកបើកបរ​រថយន្ត​មិន​សហការ ហើយ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​ស្ទាក់ និង​ឃាត់​បាន​មក​វិញ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​១១​និង ៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​មុខ ខេ​ធី​វី ឌឹ​ឃ្វី​ន​ស៍ លើ​កំណាត់​ផ្លូវ​ណ​ត​ប្រី​ត សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-២៧២២ ចេញពី​ខេ​ធី​វី ឌឹ​ឃ្វី​ន៍ សង្ស័យ​ស្រវឹង បាន​បើក​ឡើង​សួនច្បារ​ទ្រូងផ្លូវ​នៅ​ខាង​មុខ​ខេ​ធី​វី​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​សាកសួរ​ព័ត៌មាន បែរជា​អ្នកបើកបរ​រថយន្ត​មិន​សហការ​ជាមួយ​សមត្ថកិច្ច ហើយ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន រហូត​ដល់​ចំណុច​ផ្លូវ​ចូល​បូ​រី លឹ​ម ឈាង ហាក់​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ទើប​កម្លាំង​សមត្ថ
កិច្ច​មូលដ្ឋាន​ដេញ​តាម​ស្ទាក់​និង​ឃាត់​បាន​មក​វិញ​។

ក្រោយ​ពី​ឃាត់​បាន​រថយន្ត​ខាងលើ សមត្ថកិច្ច​បាន​ប្រគល់​ទៅ​អោយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ​ជា​អ្នករក្សា​ទុក និង​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ