ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​មិនដឹង​គិត​បែប​ណា​ទេ បើ​មាន​ទាំង​អាវុធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​យុវជន​០៤​នាក់ ក្នុង​នោះ​ម្នាក់​ពាក់ព័ន្ធ​ប្រើ​អាវុធ​ខុសច្បាប់ (​ដំបង​រលាស់ និង​ដាវ​សា​ម៉ូ​រ៉ៃ​) ចំណែក​០៣​នាក់​ទៀត ឃាត់​ក្រោយ​ពី​ធ្វើតេស្ត​ទឹកនោម​មាន​ផ្ទុក​សារធាតុ​ញៀន កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​កញ្ញា…

រាជធានី​ភ្នំពេញ ៖ គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​យុវជន​០៤​នាក់ ក្នុង​នោះ​ម្នាក់​ពាក់ព័ន្ធ​ប្រើ​អាវុធ​ខុសច្បាប់ (​ដំបង​រលាស់ និង​ដាវ​សា​ម៉ូ​រ៉ៃ​) ចំណែក​០៣​នាក់​ទៀត ឃាត់​ក្រោយ​ពី​ធ្វើតេស្ត​ទឹកនោម​មាន​ផ្ទុក​សារធាតុ​ញៀន កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​កញ្ញា ២០១៨ នៅ​ចំណុច​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

 យុវជន​ដែល​កាន់កាប់​អាវុធ​ខុសច្បាប់​ឈ្មោះ សឹម តារា អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​បុរី​១០០​ខ្នង ស្នាក់​នៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​៣​នាក់​ទៀត ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ឃាត់ខ្លួន​យុវជន​ទាំង​០៤​នាក់​ខាងលើ ខណៈ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯ​ភាព​ខណ្ឌ​សែន​សុខ ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ពេល​នោះ​ក្រុម​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​ក៏​ឃាត់​ឆែកឆេរ​ឃើញ​ក្នុង​កាបូបស្ពាយ​យុវជន​ម្នាក់​មាន​លាក់​ទុក​ដំបង​ដែល​អាច​រលាស់​បាន​មួយ​ដើម និង​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម​ក៏​ឃាត់ខ្លួន​តែ​ម្តង ដោយឡែក​យុវជន​០៣​នាក់​ទៀត ក្រោយ​ពី​សង្ស័យ​ក៏​នាំ​ទៅ​ធ្វើ​តេស​ទឹកនោម​រក​សារធាតុ​ញៀន​ក្រោយ​ពី​ធ្វើ​តេស​រួច​ហើយ​ឃើញ​ថា យុវជន​ទាំង​០៣​នាក់​ក្នុង​ទឹកនោម​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក៏​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ
បាល​ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ