ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​ជា​ប្រញាប់​ទៅណា​ ពន្លះ​គ្នា​ឡើងខ្ទេចម្ខាងៗ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ថៃ​មាន​ដឹក​ដំឡូង​មី​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​បួស​ធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ផ្លូវ​លេខ​២៥៦២ (​ស្រុក​ថ្មពួក​ទៅ​បឹង​ត្រកួន​)…

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ថៃ​មាន​ដឹក​ដំឡូង​មី​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​លិចទៅ​កើត​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​បួស​ធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ផ្លូវ​លេខ​២៥៦២ (​ស្រុក​ថ្មពួក​ទៅ​បឹង​ត្រកួន​) ចំណុច​ភូមិ​ប្រាំ​មីនា ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ដៀ​ម នោ​រា ភេទប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​រង​របួសធ្ងន់ បាក់ដៃ​ស្តាំ និង​បែកក្បាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណនោះទេ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត និង​ម៉ូតូ​បាន​រង​ការ​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង ហើយ​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឡើង គឺ​មក​ពី​រថយន្ត​ដឹក​ដំឡូង​មី​របស់​ជនជាតិ​ថៃ បើកបរ​មិន​ប្រកាន់​ស្តាំ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត ។ បច្ចុប្បន្ន​
សមត្ថកិច្ច​បាន​នាំ​យក​ទាំង​ម៉ូតូ​និង​រថយន្ត​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ