ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចស្នើសុំព្រះមហាក្សត្រដំឡើងឋាននៈនគរបាល៣រូបនិងដាក់ចូលនិវត្តន៍១០នាក់ផ្សេងទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំទូលថ្វាយព្រះមហាក្សត្រផ្ទេរភារកិច្ចឧត្តមសេនីយ៍៣រូបគឺលោក គៀត ច័ន្ធថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ…

រាជធានីភ្នំពេញ ៖ យោងតាមលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំទូលថ្វាយព្រះមហាក្សត្រផ្ទេរភារកិច្ចឧត្តមសេនីយ៍៣រូបគឺលោក គៀត ច័ន្ធថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោក កង សាខន អគ្គស្នងការរងនគរបាលជាតិ ទៅជានាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក សេង យូអ៊ាន់ ឧត្តមមន្រ្តីថ្នាក់លេខ១ជាអគ្គនាយករង ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្ថុភារ និងហិរញ្ញវត្ថុ ។

នេះបើតាមលិខិតរបស់សម្តេចតេជោចុះថ្ងៃទី៣១ ខែសីហា ថ្វាយព្រះមហាក្សត្រដែលអ្នកសារព័ត៌មានទទួលបាន ។ ក្នុងលិខិតមួយផ្សេងទៀតក៏បានដាក់ស្នើសុំថ្វាយព្រះមហាក្សត្រ មន្រ្តីនគរបាល១០រូបទៀតដាក់ឲ្យចូលនិវត្តន៍គឺទី១-លោក ម៉ៅ ណារិន, ទី២-លោក សុខ ផល,  ទី៣-លោក ម៉ៅ ច័ន្ទតារា, ទី៤-លោក ថោង សំអាត, ទី៥-លោក ផាង ពៅ, ទី៦-លោក មួន សារ៉ន, ទី៧-លោក សួស អង្គារ៍, ទី៨-លោក ជួន សុវណ្ណ, ទី៩-លោក ឯម សំណាង និងលោក លី គឹមឡុង ៕

កែសម្រួលដោយ