ដំណើរការប្រគល់ផ្ទះជាបន្តបន្ទាប់ជួយកាត់បន្ថយការលំបាកដល់អតីតយុទ្ធជន


ខេត្តបាត់ដំបង ៖ ដំណើរការប្រគល់ផ្ទះជាបន្តបន្ទាប់ជួយកាត់បន្ថយការលំបាកដល់អតីតយុទ្ធជននៅតែបន្តក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញប្រគល់ផ្ទះ១ខ្នង ជាខ្នងផ្ទះទី៨៨ ក្នុងចំណោមខ្នងផ្ទះទាំង៩៨ របស់ សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ជូនដល់អតីតយុទ្ធជន នៅសង្កាត់វត្តគរ ក្រុងបាត់ដំបងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទីព្រឹក លោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត, លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី អឿន អេង នាយសេនាធិការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារ ស.អ.ក អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ០១ខ្នង ជូនដល់អតីតយុទ្ធជននៅក្រុងបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីនេះមាន អស់លោកក្រុមការងារ ស.អ.ក យោធភូមិភាគទី៥, លោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ចខេត្ត ជាអនុប្រធានប្រចាំការ ស.អ.ក ខេត្ត, លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអនុប្រធាន ស.អ.ក ខេត្ត, លោកស្រីវរសេនីយ៍ឯក រស់ ជីវី ស្នងការរង នគរបាលខេត្ត សមាជិក គណកម្មាធិការ ស.អ.ក ខេត្ត, លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សមាជិក គណកម្មាធិការ ស.អ.ក ខេត្ត, លោកប្រធាន អនុប្រធាន ស.អ.ក ក្រុង, ក្រុមការងារ ស.អ.ក ខេត្ត/ក្រុង, លោកប្រធាន អនុប្រធានសាខាសង្កាត់ អាជ្ញាធរដែនដី សរុបចំនួន ៤៨នាក់ ។

ផ្ទះទី៨៧ ក្នុងចំណោមផ្ទះទាំង៩៨ខ្នង របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនអតីតយុទ្ធជន ដែលមានជីវភាពទីទ័លក្រ គ្មានទីជំរករស់នៅសមរម្យ ឈ្មោះ មួន សមុទ្រ អត្តលេខ HA96000575 ជាជនពិការ ភេទស្រី អាយុ ៤៨ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ) តសំយ៉ាបក្រោយទំហំ(៣ម៉ែត្រ × ២.៥ម៉ែត្រ) ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយអតីតយុទ្ធជន និងម្ចាស់ផ្ទះថ្មីដែលត្រូវប្រគល់ជូននាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនជាងប្រជាពលរដ្ឋទូទៅ ដោយ​សារយើងមានសុខសន្តិភាព និងការអភិវឌ្ឍសព្វថ្ងៃ គឺបានមកពីការលះបង់អាយុជីវិតរបស់អតីតយុទ្ធជនដើម្បីការពារជាតិមាតុភូមិកន្លងមក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ