ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោអើយ សង្វេគណាស់ ! ម្តាយស្លា.ប់ កូនអាយុទើបតែ១ឆ្នាំក៏ត្រូវស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម៉ូតូ​ប្រ​លះ​គ្នា​២​ករណី ស្លាប់​បី​របួសធ្ងន់​ពីរ​នាក់ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទី​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៥៥​នាទី​យប់ ថ្ងៃ​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​លេខ…

ខេត្តកំពង់ធំ ៖ ម៉ូតូ​ប្រ​លះ​គ្នា​២​ករណី ស្លាប់​បី​របួសធ្ងន់​ពីរ​នាក់ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទី​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៥៥​នាទី​យប់ ថ្ងៃ​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​លេខ ១០៩-១១០ ស្ថិត​ក្នុងភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​ទី​មួយ​បាន​កើតឡើង​រវាង​អ្នក​ថ្មើរជើង​នឹង​ម៉ូតូ​បណ្តាល​អោយរ​បួ​​ស​ធ្ងន់​ម្នាក់ ស្លាប់​ពីរ​នាក់ អ្នក​ថ្មើរជើង​ឈ្មោះ ហេង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ បាន​បីកូន​ប្រុស​ឈ្មោះ មក​រា អាយុ​១​ឆ្នាំ ដើរ​ឆ្លងថ្នល់​ពី​លិច​មក​កើត​ក៏​ត្រូវ​ម៉ូតូ​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​កូន​តូច​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ជា​ម្តាយរ​ងរ​បួស​ធ្ងន់​ហើយ​ក៏​បាន​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ ភាគី​ខាង​ម៉ូតូ​ម៉ាក់​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​  ភ្នំពេញ ១CY-២៩១៧ បើកបរ​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ដោយ​ឈ្មោះ ឌិ​ម សុខ​ឃ​ន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ របួសធ្ងន់​បាក់​.​កដៃ​ស្តាំ ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ខណៈ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដែល​មាន​កម្រិត​ជាតិ​អាកុល​រហូត​ដល់​១១៤ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​បង្ក​ឡើង​ដោយ​អ្នក​ថ្មើរជើង​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន រួម​ផ្សំ​នឹង​អ្នក​បើក​ម៉ូតូ​បើក​មាន​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ស្រវឹង ក្រោយ​កើតហេតុ​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រក​បារាយណ៍ ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ករណី​ទី​២​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែសីហា ស្ថិត​នៅ​ចំណុច​អូរ​ធំ ភូមិ​អូរ​ធំ ឃំ​ុ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បណ្តាល​អោយ​ស្លាប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​វេ​វ​អាល់​ហ្វា ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ព្រៃវែង ១K-១៤៧៩ បើកបរ​ពី​លិចទៅ​កេី​ត​ដោយ​ឈ្មោះ សួន គុណ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កេី​ត​ហេតុ​ខាង​លេី​(​របួសធ្ងន់​) បន្ទាប់​ពី​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយនឹង​ម៉ូតូ​ម៉ាក​វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បេី​កបរ​ដោយ​ឈ្មោះ ស៊ុន សុ​វេ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​សែន​អភិវឌ្ឍន៍​មួយ ឃំុ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​កន្លែង​កេី​ត​ហេតុ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ទាំង​ពីរ​បើកបរ​មិន​ប្រកាន់​ស្តាំ និង​មាន​ល្បឿន​លឿន ក្រោយ​ពេល​កើតហេតុ​អ្នក​របួស​បញ្ជូន​ទៅ​សង្គ្រោះ អ្នក​ស្លាប់​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ