ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម…

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ ១AL-៩៨៦០ បើកបរដោយឈ្មោះ ហ៊ួន ភា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិ-ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មុខរបរកម្មករ ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករថយន្ត១គ្រឿងម៉ាក​សាំ​យ៉ុង​ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ២A-២៧១៧ ទិសដៅផ្ទុយគ្នា អ្នកបើកបរគេចខ្លួន បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិ​យក​ទៅធ្វើបុណ្យតាមប្រពៃណី ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ