ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា…ទាន់ស្តែងហើយ ម៉ាស្សា​យក​លុយ​ភ្ញៀវ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ប្រុស​ស្រី​៤​នាក់ មានមុខ​របរ​កោស​ជប់​ម៉ាស្សា​ស្រឿ​សរសៃ​ ត្រូវ​បាន​នគរបាល​ស្រុក​មុខ​កំពូល​ចាប់​វ៉ៃ​ខ្នោះ ខណៈ​ដែល​បែកធ្លាយ​រឿង​រួមគំនិត​លួច​លុយ​ភ្ញៀវ ពេល​ចូល​កោស​ជប់​បាន​សម្រេច​ជា​ច្រើន​​លើក ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩…

ខេត្តកណ្តាល ៖ ជន​ប្រុស​ស្រី​៤​នាក់ មានមុខ​របរ​កោស​ជប់​ម៉ាស្សា​ស្រឿ​សរសៃ​ ត្រូវ​បាន​នគរបាល​ស្រុក​មុខ​កំពូល​ចាប់​វ៉ៃ​ខ្នោះ ខណៈ​ដែល​បែកធ្លាយ​រឿង​រួមគំនិត​លួច​លុយ​ភ្ញៀវ ពេល​ចូល​កោស​ជប់​បាន​សម្រេច​ជា​ច្រើន​​លើក ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ​សីហា ម៉ោង​២២​ និង​១០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ
ផ​ន វិសាល ហៅ​តុ ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល និង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែសីហា វេលា​ម៉ោង​៨ ​និង​៣០​នាទី​ព្រឹក ។

ជន​រង​គ្រោះ​ម្ចាស់​ប្រាក់​​ឈ្មោះ សាន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល មុខរបរ​លក់ដូរ ។ ចំណែក​ក្រុម​ជន​រួមគំនិត​គ្នា​លួច​លុយ​មាន១-​ឈ្មោះ ទូច ស្រី​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ជា​អ្នក​ម៉ាស្សា ។២-​ឈ្មោះ ផេង ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អណ្ដូង​តា​សី ឃុំ​ព្រៃ​ធ្លាក់ ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ជា​អ្នក​ម៉ាស្សា​ដែរ ។ ៣-​ឈ្មោះ តុ​ន មេត្តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ស្នាក់​នៅ​ជួល​ផ្ទះ​បើក​កន្លែង​ម៉ាស្សា នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ជា​ថៅកែ​ម៉ាស្សា ។ ៤-​ឈ្មោះ ផ​ន វិសាល ហៅ​តុ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រូច ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ស្នាក់​នៅផ្ទះ​ជួល​បើក​កន្លែង​ម៉ាស្សា​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ជា​ថៅកែ​ម៉ាស្សា​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​ឈ្មោះ ផ​ន វិសាល ហៅ​តុ និង​ឈ្មោះ តុ​ន មេត្តា​បាន​មក​ជួល​ផ្ទះ​ឈ្មោះ ផ​ល្លី នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល បើក​កន្លែង​ម៉ាស្សា ដោយ​មាន​បុគ្គលិក​ស្រី​ចំនួន​២​នាក់​គឺ​ឈ្មោះ ផេង ស្រី​ណុ​ច និង​ឈ្មោះ ទូច ស្រី​ណា ឯ​ម្នាក់​ទៀត​ឈ្មោះ ស្រី ល​ក្ខ័ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ ផ​ន វិសាល ហៅ​តុ រស់នៅ​រក​សុ​ី​កន្លែង​នោះ​ដែរ ។

តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ ផេង ស្រី​ណុ​ច ថា​ខ្លួន​បាន​ទទួល​ការ​ណែនាំ​ពី​ឈ្មោះ ផ​ន វិសាល ហៅ​តុ និង​ឈ្មោះ តុ​ន មេត្តា ជា​ថៅកែ​ឱ្យធ្វើ​តាម​ពួក​គេ​ត្រូវ​ឱ្យ​ភ្ញៀវ​ដោះ​សំលៀក​បំពាក់​ចេញ ទុក​តែ​ខោ​លី​អូ និង​ឱ្យ​ស្លៀក​កន្សែងពោះគោ ហើយ​ឱ្យ​ភ្ញៀវ​ដេក​ផ្គាប់​មុខ ដើម្បី​ធ្វើ​ម៉ាស្សា ។ ចំណែក​ខោអាវ​ភ្ញៀវ ត្រូវ​យក​ទៅ​ទុក​នៅ​លើ​ទូ​ផ្ដៅ​ចុងជើង​ជិត​បង្អួច​លួចលាក់​សម្ងាត់ ដែល​ជនសង្ស័យ​ធ្វើ​សំរាប់​តែ​លួច​លុយ​របស់​ភ្ញៀវ ។

កន្លង​មក​ផ្ទះ​ម៉ាស្សា​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ប្រាក់​ភ្ញៀវ​ចំនួន​១០​លើក​មក​ហើយ ។ លុះដល់​ថ្ងៃ​ទី​២៩ ខែ​សីហា វេលា​ម៉ោង​២២​និង​១០​នាទី ពេល​ឈ្មោះ ផ​ន វិសាល ហៅ​តុ កំពុង​អង្គុយ​ក្នុង​បន្ទប់​ជាមួយ​ប្រពន្ធ​ក៏​ឃើញ​ភ្ញៀវ​ប្រុស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​ម​មុ​ឺ​អុ​ិ​ច ចូល​មក​ម៉ាស្សា​ដោយ​ហៅ​ស្ត្រី​ឈ្មោះ ទូច ស្រី​ណា អាយុ​១៨​ឆ្នាំ ឱ្យ​ម៉ាស្សា​នៅ​ជិត​បន្ទប់​ឈ្មោះ ផ​ន វិសាល ហៅ​តុ ។

ឃើញ​ដូចនេះ​ឈ្មោះ ផ​ន វិសាល និង​ឈ្មោះ តុ​ន មេត្តា​បាន​ធ្វើ​សកម្មភាព​លួច​យក​សោ​ម៉ូតូ​ជន​រង​គ្រោះ ដែល​​ទុក​ក្នុង​ហោប៉ៅ​ខោ​លើ​ទូ​ផ្ដៅ​តាម​បង្អួច​លួច​លាក់ ដែល​ជនសង្ស័យ​បាន​ធ្វើ​ទុក​សម្រាប់​លួច​នោះ​មក​ចាក់​​កែបម៉ូតូ​របស់​ភ្ញៀវ​ដែល​ចូល​ម៉ាស្សា រួច​លួច​យក​លុយ​ចំនួន​៨០០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​២.៨០០.​០០០​រៀល ។ បន្ទាប់​មក​ជន​ទាំង​ពីរ​នាក់​បាន​យក​សោ​ម៉ូតូ​ទៅ​ទុក​ក្នុង​ហោប៉ៅ​ខោ​ភ្ញៀវ​នោះ​វិញ ។

មួយសន្ទុះ​ក្រោយមក​ភ្ញៀវ​រូប​នោះ​បាន​ចេញពី​បន្ទប់​ម៉ាស្សា រួច​ជិះ​ម៉ូតូ​ទៅ​បាត់ ។ ដោយសារ​បាត់​លុយ​ក្រោម​កែបម៉ូតូ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា វេលា​ម៉ោង​០៨​និង​៣០​នាទី ភ្ញៀវ​រូប​នោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អញ្ចាញ រួច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ទើប​ឈ្មោះ ផ​នវិសាល និង​ឈ្មោះ តុ​ន មេត្តា​បាន​យក​ប្រាក់​ចំនួន​៩០០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​៣.០០០.០០០​រៀល គឺជា​ប្រាក់​ដែល​លួច​បាន​ថ្មី និង​ប្រាក់​ដែល​លួច​បាន​ពី​មុន​សល់​ពី​ការ​ចាយវាយ​ខ្លះ​ៗ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ។

ក្រោយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ភ្ញៀវ​ដែល​ត្រូវ​គេ​លួច​លុយ​នេះ​ក៏​បាន​ទទួល​ប្រាក់​តាម​ចំនួន​ដែល​បាត់បង់ រីឯ​ប្រាក់​នៅ​សល់​សមត្ថកិច្ច​ត្រៀម​ផ្តល់​ឱ្យ​ម្ចាស់​លុយ​ដែល​បាត់​ពី​មុន​នេះ​ហើយ ។ នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​៩​ព្រឹក សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ