ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរធ្វើបានសម្រេច…សម្អាតផ្សារវាលរេញ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា ដែល​ឈាន​ចូល​ថ្ងៃ​ទី​៣ សម្រាប់​វិធានការ​ក្តៅ​របស់​រដ្ឋបាល​ស្រុក ពាក់ព័ន្ធ​រៀបចំ​សណ្តាប់​មុខ​ផ្សារ​វាល​រេញ គឺ​បាន​បន្ត​ចុះ​ធ្វើ​ទៀត ស្ថិត​នៅ​ទីតាំង​លក់​ផ្លែ​ឈើ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា ដែល​ឈាន​ចូល​ថ្ងៃ​ទី​៣ សម្រាប់​វិធានការ​ក្តៅ​របស់​រដ្ឋបាល​ស្រុក ពាក់ព័ន្ធ​រៀបចំ​សណ្តាប់​មុខ​ផ្សារ​វាល​រេញ គឺ​បាន​បន្ត​ចុះ​ធ្វើ​ទៀត ស្ថិត​នៅ​ទីតាំង​លក់​ផ្លែ​ឈើ ក្រោម​ដំបូល​ឆត្រ និង​ប្រក់​តង់​កោះ​ស៊ូ ជាប់​របង​មុខ​ផ្សារ​វាល​រេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​របស់​កម្លាំង​អាជ្ញាធរ​នេះ គឺ​ដោយសារ​កន្លែង​លក់​ខាងលើ បាន​បង្ក​អនា​ធិប្បតេយ្យ និង​បះ​ពាល់​សណ្តាប់ធ្នាប់ ទើបត្រូវ​អាជ្ញាធរ​ចុះ​រុះរើ​ចេញ ដោយ​ដាក់​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​តែ​ម្តង ។

ប្រភព​បន្ត​ថា បើ​ទោះបី​មានការ​ស្នើ​សុំ និង​តវ៉ា​ពី​ក្រុម​អា​ជីករ​យ៉ាងណា​ក្តី ក៏​អាជ្ញាធរ​មិន​អនុញ្ញាត្ត​ទៀត​ដែរ ។ ហើយ​ជា​លទ្ធផល ទីតាំង​នោះ​ដែល​មាន​ប្រមាណ​ជាង​១០​កន្លែង ត្រូវ​បាន​រុះរើ​សម្រេច​ទាំងស្រុង ដែល​មាន​ទាំង​កម្លាំង​ប្រជា​កា​ពារ​ភូមិ​ចូលរួម​ដែរ ។

អត្ថបទសរសេរ ដោយ