ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈទាន​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ការ​អនុវត្ត​សាកល្បង​ប្លុក​រ៉ា​យស៍

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ មាន​រៀបចំ​សិក្ខាសាលា ស្តី​ពី​ទស្សនៈទាន​បច្ចេកវិទ្យា​ប្លុក​ឆេ​ន…

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ មាន​រៀបចំ​សិក្ខាសាលា ស្តី​ពី​ទស្សនៈទាន​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ការ​អនុវត្ត​សាកល្បង​ប្លុក​រ៉ា​យស៍ ជាមួយ​ខ្សែ​សង្វា​ក់ ផលិតកម្ម​ស្រូវ​សរីរាង្គ ដែល​មានការ​ចូលរួម​ពី​មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អង្ក​ការ​មិនមែន រាជរដ្ឋាភិបាល​ជាតិ អន្តរជាតិ ដែល​កំពុង​អនុវត្ត​គម្រោង​កសិកម្ម វិស័យ​ឯកជន ជា​ពិសេស​តំណាង​សហគមន៍​កសិកម្ម​ទាំង​៤២ និង​សហភាព​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​ផង​ដែរ​។

នា​ឱកាស​នោះ​លោក ពី​ជូ អា​ប្រា​ហាម នាយក​កម្មវិធី នៃ​អង្គការ Ofarm បាន​លើក​ឡើង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ អាច​ឲ្យ​ពិភពលោក​ក៏​ដូច​ជា​អ្នកបញ្ជា​ទិញ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប អាច​តាមដាន និង​ស្គាល់​ច្បាស់​ពី​ប្រភព​នាំ​ចូល​អង្ករ ឬ​ស្រូវ​សរី​រាង តាម​រយៈ​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ងាយស្រួល​។ លោក​ថា នៅ​ពេល​ដែល​អ្នកបញ្ជា​ទិញ ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​នៃ​ស្រូវ​សរី​រាង​របស់​កម្ពុជា ដែល​ជា​ស្រូវ​ធម្មជាតិ និង​មាន​សារៈសំខាន់ ចំពោះ​សុខភាព​អ្នក​បរិភោគ នោះ​ការ​បញ្ជា​ទិញ​នឹង​មានការ​កើនឡើង​កាន់តែ​ច្រើន រីឯ​អ្នក​ផលិត​ក៏ នឹង​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន​ឡើង ពី​ការ​ផលិត​ស្រូវ​សរី​រាង​នេះ​ដែរ​។

ជាមួយ​គ្នា​នេះ​លោក កាន់ គ​ន្ធី តំណាង​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន ចាប់​យក​បច្ចេកវិទ្យា​ថ្មី ប្លុក​ឆេ​ន​នេះ ក្នុង គោលបំណង ដើម្បី​បង្ហាញ​នូវ​ផលិតផល​ស្រូវ​សរី​រាង​របស់​សហគមន៍​កសិកម្ម​ខេត្តព្រះវិហារ ដែល​បាន​ចុះ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន នៅ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​លើ​ទីផ្សារ​ពិភពលោក ជា​ពិសេស​នោះ​បាន​ធ្វើ ឲ្យ​អ្នកបញ្ជា​ទិញ​ស្គាល់​នូវ​អត្តសញ្ញាណ​នៃ​ស្រូវ​អង្គរ និង​អ្នក​ផលិត​ទាំង​គុណភាព​ស្តង់ដា និង​តម្លៃ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​។

លោក​បន្ត​ថា គម្រោង​ប្លុក​រាយ​ស៍ តាម​រយៈ​បច្ចេកវិទ្យា ប្លុក​ឆេ​ន​នេះ ចាប់ផ្តើម​អនុវត្ត​សាកល្បង​ទៅ​លើ​កសិករ នៅ​ក្នុង​សហគមន៍​កសិកម្ម​រស្មី​លើកកម្ពស់​ជីវភាព​ឋិត​ក្នុង​ឃុំ​រស្មី ស្រុក​រវៀង ខេត្តព្រះវិហារ ចំនួន​៥០​គ្រួសារ ជំហាន​ដំបូង ដើម្បី​ធ្វើការ​វេច​ខ្ចប់ នូវ​ផលិតផល​ស្រូវ​សរី​រាង​របស់​ពួក​គាត់ ដោយ​មាន​បញ្ជាក់​លេខ​សម្គាល់​ផលិតផល និង​ឈ្មោះ​អ្នក​ផលិត ច្បាស់លាស់ លក់​លើ​ទីផ្សារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ប្លុក​ឆេ​ន​នេះ​។ លោក​ថា ប្រសិនបើ​ការ​សាកល្បង អនុវត្តន៍​បច្ចេកវិទ្យា​នេះ​បាន​ជោគជ័យ ក្រុមហ៊ុន​នឹង​បន្ត​អនុវត្ត​ជាមួយ​សហគមន៍​ជាង​៣០​សហគមន៍ ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន កន្លង​ទៅ​បន្ត​ទៀត មិន​ថា​តែ​ស្រូវ​សរី​រាង​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន នឹង​ឈាន​ទៅ​អនុវត្ត​លើ​ផលិតផល​ដំឡូង​មី បន្ថែម​ទៀត​។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​មាន​គោលបំណង ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ទស្សនៈទាន បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ការ​អនុវត្ត​សាកល្បង​ប្លុក​រ៉ា​យស៍ ដើម្បី​កត់ត្រា​ប្រតិបត្តិការ​របស់​ខ្សែ​សង្វា​ក់​ផលិតកម្ម​ផ្គត់ផ្គង់​ស្រូវ​សរី​រាង របស់​កសិករ និង​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​រួម​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ី​វិល ក្នុង​ការ​អនុវត្ត​គម្រោង​គាំទ្រ​ជីវភាព​កសិករ​ខ្នាត​តូច ក្នុង​ការ​ផលិត​ស្រូវ​សរី​រាង​ប្រកបដោយ​និរន្តរភាព នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ