ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​ឲ្យ​ក្រសួងមហាផ្ទៃ​សិក្សា​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​សិក្សា​លទ្ធ ភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​បន្ថែម​ទៀត​សម្រាប់​អាណត្តិ​ទី​៦​នេះ​។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋនាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងមហាផ្ទៃ​សិក្សា​លទ្ធ ភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​បន្ថែម​ទៀត​សម្រាប់​អាណត្តិ​ទី​៦​នេះ​។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់ ដែល​ក្រសួងមហាផ្ទៃ​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន​។ យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ក្រ​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧ សីហា ហើយ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​៣១ សីហា បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សុំ​គោលការណ៍​អនុញ្ញាត​ដើម្បី​សិក្សា​លទ្ធផល​ភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​។

សម្តេច​ស ខេ​ង បាន​លើក​ឡើង​ការ​ស្នើ​សុំ​នេះ​យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុម ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ និង​សេចក្តីសម្រេច​លេខ​៩២ សសរ​.​ចុះ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល កម្ពុជា ស្តី​ពី​ការ​បង្កើត​គណៈកម្មការ ស្រាវជ្រាវ សម្រួល​ព្រំប្រទល់​រដ្ឋបាល ថ្នាក់​ក្រោម​ជាតិ​។ សម្តេច​ស ខេ​ង បាន​បញ្ជាក់​ក្នុង​លិខិត​ថា​«​ខ្ញុំ​សូម​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់ ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ចេញ​សេចក្តីសម្រេច​ស្តី​ពី ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​កែ សម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​គណៈកម្មការ​នេះ​ដឹកនាំ​ដោយ​រូប​ខ្ញុំ​ផ្ទាល់​»​។

សម្តេច​ក្រឡាហោម ក៏​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​នេះ​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​កំណត់ និង​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​រៀបចំ​បង្កើត​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ សម្តេច​ឧ​បក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា «​នៅ​ចំពោះ​មុខ​នេះ​ផ្អែក​តាម​ការ​ពិនិត្យ​ជា​ទូទៅ​លើ​ស្ពាន​ភាព ភូមិសាស្ត្រ និង​ស្ថានភាព​ប្រជាសាស្ត្រ ខ្ញុំ​យល់​ឃើញ​ថា គួរ​ឲ្យ​មានការ​សិក្សា​លទ្ធភាព​ក្នុង​ការ រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការ​ជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការ ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​»​។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី​មួយ​ដោយ​បំបែក​ចេញពី​ខេត្តកណ្តាល​។ ការ​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី ដោយ​ពិនិត្យ​លើ​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ របស់​ស្រុក​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំ​ផាត់ នៃ​ខេត្តរតនគិរី​។ យោង​តាម​លិខិត​ដែល​បាន​ចំណា​ឯកភាព​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា ក្នុង​ករណី​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ឯកភាព​ជា​គោលការណ៍ លើ​គម្រោង​បង្កើត​ថ្មី​ទាំង​ពីរ​នេះ ក្រសួងមហាផ្ទៃ​ចាត់​មន្ត្រី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្តែង ដើម្បី​រាយការណ៍ សុំ​យោបល់​ដឹកនាំ ជា​បន្តបន្ទាប់​ពី​សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី​។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​គូសបញ្ជាក់​ថា « ខ្ញុំ​សូម​គោរព​ជម្រាប​ជូន សម្តេច​តេ​ជោ​ជម្រាប​ថា កិច្ចការ​នេះ​ត្រូវ​រៀបចំ​ធ្វើ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ខែមករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេលវេលា​សម​ស្រប​សម្រាប់​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជ​នី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់​គឺ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​ខាង​មុខ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ