ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​គ្រោង​ដាក់​តួលេខ​ជាង​២០០​ដុល្លារ សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ប្រកាស​បើក​ការ​ពិភាក្សា ផ្ទៃក្នុង​គ្រប់​ភាគី​ពាក់​ពន្ធ​មក​ភាគី​សហជីព​បាន​ប្រកាស​ថា​នឹង​ដាក់​តួលេខ​ជាង​២០០​ដុល្លារ​ស ម្រា​ប់​ការ​ចរចា​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩​នេះ​។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​ប្រកាស​បើក​ការ​ពិភាក្សា ផ្ទៃក្នុង​គ្រប់​ភាគី​ពាក់​ពន្ធ​មក​ភាគី​សហជីព​បាន​ប្រកាស​ថា​នឹង​ដាក់​តួលេខ​ជាង​២០០​ដុល្លារ​ស ម្រា​ប់​ការ​ចរចា​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩​នេះ​។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​ថា សហជីព​លោក​គ្រោង​លើកយក​តួលេខ​ជាង​២០០​ដុល្លារ ដើម្បី​ដាក់​ជជែក​គ្នា​នៅ​ពេល​ខាង​មុខ នេះ​។ លោក​បញ្ជាក់​ថា «​ប្រាក់​ឈ្នួល​អប្បរ​មា​សម្រាប់​ឆ្នាំ​២០១៩ ដែល​យើង​ចរាចរណ៍​ក្នុង​ឆ្នាំ​២០ ១៨​នេះ​យើង​នឹង​ចាប់ផ្តើម​ចរចា​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា យើង​នឹង​ជជែក​ជាមួយ​ក្រុមប្រឹក្សា​ការងារ ហើយ​ចាប់ពី​ថ្ងៃ​ទី​១០ កញ្ញា​ទៅ​ចំនួន​ដែល​យើង​ដាក់​ជជែក​គ្នា​នោះ​យើង​មិន​ទាន់​កំណត់​តួ​លេ ខ​ជាក់លាក់​ទេ តែ​ចំនួន​នោះ​ជាង​២០០​ដុល្លារ​»​។

លោក អាត់ ធន់ ក៏​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កញ្ញា​ខាង​មុខ​នេះ ក្រុម​សហជីព​នឹង​បើក​កិច្ចប្រជុំ​គ្នា​ដើម្បី​ដាក់​តួលេខ​ជា​ផ្លូវការ​មួយ ដាក់​សំណើរ​ទៅ​កាន់​រដ្ឋាភិបាល​ពិសេស​នោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ យ៉ាងណា​ក្តី​បើ​តាម អាត់ ធន់ នៅ​តែ​ប្រកាន់​ជំហរ​ថា សម្រាប់​តួលេខ ដែល​នឹង​ចរចា​គ្នា​សម្រាប់ ប្រាក់​ឈ្នួល​អប្បរ​មា​នោះ​ស្ថិត​ក្នុង​រង្វង់​ចំនួន​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក​។ ដាក់​ចំនួន​តួលេខ​នេះ ត្រូវ​បាន​លោក អាន់ ធន់ បាន​អះអាង​ថា ដោយសារ​តែ​លោក​បាន ប្រមើល​មើល​ស្ថានការណ៍ នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាពល្អ​ប្រសើរ ពិសេស​នោះ​កម្ពុជា​បាន​ទើបតែ​ធ្វើការ បោះ​ឆ្នោត​រួច ហើយ​ខាង​រាជរដ្ឋាភិបាល​បាន​បន្ត និង​សន្យា​ធ្វើ​ឲ្យ​ប្រសើរ​លើ​វិស័យ​ការងារ​។

លោក​បាន​បញ្ជាក់​ថា​៖« យើង​ឃើញ​ថា ខាង​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក នៅ​តែ បន្ត​តាមដាន បញ្ហា​នយោបាយ អ៊ីចឹង​យើង​ឃើញ​ឥរិយាបថ​របស់​រដ្ឋ​គាត់​បន្ត​ដោះស្រាយ ធ្វើ​ឲ្យ ប្រសើរ​ឡើង​លើ​វិស័យ​មួយ​នឹង​។ អ៊ីចឹង​ខ្ញុំ​ឃើញ​ថា ការ​ចរចា​ប្រាក់​ឈ្នួល​នឹង​មាន​ភាពល្អ​ប្រសើរ ជាង​នេះ​ក្រោយ​បោះ​ឆ្នោត​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សន្យា​ចុះ​ជួប​កម្មករ​ដែល​ជា​ឱកាសល្អ ស ម្រា​ប់​កម្មករ​»​។ យ៉ាងណា​ក្តី បើ​តាម​ការ​អះអាង​របស់​លោក អាត់ ធន់ ថា​ប្រាក់​ឈ្នួល​អប្បរ​មា កម្មករ​សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ​នេះ អាច​នឹង​ត្រូវ​បាន​ដំឡើង​ដូច​ឆ្នាំ​២០១៨​ផង​ដែរ​។ ជាមួយ​គ្នា នោះ​ដែរ​លោក អាត់ ធន់ បាន​សាទរ​ចំពោះ​ប្រសាសន៍​សម្តេច​តេ​ជោ ដែល​បាន​លើក​ថា ប្រាក់​ឈ្នួល​កម្មករ​អាច​នឹង​ឈាន​ឡើង​ដល់​២០០​ដុល្លារ​។

លោក​គូសបញ្ជាក់​ថា​« ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា ខ្ញុំ​គិត​ថា​ប្រសិនបើ​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ឡើង​ដល់ ប៉ុន្មាន​នោះ វា​ទៅ​ប៉ុណ្ណឹង បើ​ទោះបីជា​យើង​ចរចា​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​សិទ្ធិ​សម្រេច​គឺ​រាជរដ្ឋាភិបាល​។ ការ​ចរចា​គឺជា​នីតិវិធី​មួយ​ដើម្បី​ពិនិត្យ មើល​លទ្ធ​ភា ព​កុំ​ឲ្យ​ប៉ះពាល់​ស្នើ​ដល់​វិស័យ​ការងារ​»​។ សូម​ជម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​បាន​កំណត់​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ន​ផ្នែក​វាយ​ន​ទណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​។ ក្រសួង​ការងារ​បាន​ជម្រាប​សាធារណៈជន កម្មករ​កាត់ដេរ និង​ន​យោជក និង​អង្គការ​វិជ្ជាជីវៈ អំពី​កាល​លប​វិភាគ នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ ថា​៖

ទី​១.​ខែសីហា ឆ្នាំ​២០១៨ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរ​មា ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយ​ៗ និង​ជា​លក្ខណៈ​ទ្វេភាគី​។ ទី​២.​ខែកញ្ញា ឆ្នាំ​២០១៨ ជា​ការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរ​មា​ជា​លក្ខណៈ​ត្រីភាគី​។ ទី​៣.​គ្រប់​ភាគី​ទាំង អស់​ត្រូវ​ប្រើ​លក្ខណ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​(​ផលិតភាព​ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថាន ភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រីក្រ សម្រាប់​ធ្វើការ មូលដ្ឋាន​ក្នុង​ការ​សិក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ។ ទី​៤.​គ្រប់​ភាគី​ទាំងអស់ សូម​ផ្តោ ត​លើ​លើ​ទិន្នន័យ និង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​តាម​លើ​លក្ខណ​វិនិច្ឆ័យ​ទាំង​៧ ដូចដែល​បាន​កំណត់​ក្នុង​មាត្រា​៥ នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ក្នុង ការ​សម្រួល​សម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោល​ជំហរ​រួម​មួយ​។

សូម​ជម្រាប​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេង​ៗ របស់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង បាន​ចំនួន​១៤​លើក ដោយ​កើន​ពី​៣០​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​១៩៩៧ ដល់​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៨​។ ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​បូក​រួម​ទាំង​ប្រាក់​រង្វាន់​ប្រាក់​អត្ថ ប្រយោជន៍​ផ្សេង​ៗ និង​ប្រាក់​អតីតភាព កម្មករនិយោជិត​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់ពី​១៨៧​ដុល្លារ​អា​មេ​រិ​ក ទៅ​១៩៨ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ​។

បន្ថែម​លើ​នេះ បើ​គិត​ត្រឹម​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​ប្រទេស​នាំ​ចេញ​ផលិតផល​កាត់ដេរ និង ផលិត​ស្បែកជើង ដែល​ជា​ដៃគូ​ប្រកួតប្រជែង​រប ស់​យើង​ក្នុង​វិស័យ​នេះ មួយ​ចំនួន​ដូច​ជា ប្រទេស​បង់​ក្លា​ដេ​ស (៦៧​ដុល្លារ​) ស្រី​លង្កា (៦៧​ដុល្លារ​) ឥណ្ឌា (៧៧ ដល់ ១៤៣​ដុល្លារ​) មី​យ៉ា​ន់​ម៉ា (៧៩​ដុល្លារ​) ប៉ា​គី​ស្ថាន (១៣៤​ដុល្លារ​) ឡាវ (១១០​ដុល្លារ​) តំបន់​មួ យ​ចំនួន​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ខ្ពស់​ជាង​តំបន់​ទី​២ ទី​៣ និង​ទី​៤ នៃ​ប្រទេស​វៀតណាម ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ