បុរស​ម្នាក់​ព្យាយាម​ចងក​សម្លាប់​ខ្លួន រហូត​បាន​សម្រេច


ខេត្តកំពង់ធំ ៖ ករណី​បុរស​ម្នាក់​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ត្រពាំង​តា​ម៉ែ​ន ស្ថិត​នៅ​ក្នុងភូមិ​ស្រង់ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ធន ទៀង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ យ៉ា​ន ហ៊​ង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ត្រូវជា​ប្រពន្ធ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​៖

ប្តី​គាត់​ជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ ផឹក​ខ្លាំង​ពេក​ទៅ​សឹង​ឡប់សតិ​ម្តង​ៗ​។ ហើយ​គាត់​ធ្លាប់រ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​ម្តង​មក​ហើយ តែ​ត្រូវ​បានកូន​ៗ​ទៅ​តាម​ទាន់​នាំ​យក​មក​ផ្ទះ​វិញ លុះដល់​ម៉ោង​ប្រហែលជា​០៦​ល្ងាច រហូត​ដល់​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣០ ខែសីហា ២០១៨ គាត់​ទៅ​មើល ឌី​សរឿង​នៅ​ឯ​ផ្ទះ​អ្នក​ជិត​គ្នា ដល់​ពេល​គាត់​ត្រលប់​មក​វិញ​មិនឃើញ​ប្តី​គាត់ ក៏​នាំ​គ្នា​ដើរ​រក និង​សួរ​អ្នក​ជិតខាង​តែ​គ្មាន​នរណា​ឃើញ​ទេ រហូត​ដល់​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ក៏​មាន​អ្នក​ភូមិ​គេ​បាន​ប្រទះ​ឃើញ​ប្តី​របស់​គាត់​ចងក និង​ដើម​ស្វាយ​ខាងជើង​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ គ្រូពេទ្យ​ឃុំ និង​សាច់ញាតិ ជន​រង​គ្រោះ​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក សម្លាប់​ខ្លួន​ប្រាកដ​មែន ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ