ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន មន្ត្រី​អង្គការ​សារមន្ទីរ​មីន​កម្ពុជា​ចំនួន​៣​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ឃាត់ខ្លួន​មន្ត្រី​អង្គការ​សារមន្ទីរ​មីន​កម្ពុជា​ចំនួន​៣​នាក់ នៅ​ក្នុងស្រុក​បន្ទាយស្រី បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់ ត្រូវ​បាន​លោក ស៊ិ​ន…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ឃាត់ខ្លួន​មន្ត្រី​អង្គការ​សារមន្ទីរ​មីន​កម្ពុជា​ចំនួន​៣​នាក់ នៅ​ក្នុងស្រុក​បន្ទាយស្រី បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់ ត្រូវ​បាន​លោក ស៊ិ​ន សុវណ្ណ​រ័​ត្ន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ចោទ​ពី​បទ រក្សា​ទុក​អាវុធ​ខុសច្បាប់ តាម​មាត្រា​២៣ នៃ​ច្បាប់ គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​។

លោក​វរសេនីយ៍ទោ ន​ល់ រ៉ុ​ង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី មាន​ហេតុការណ៍​ឆាបឆេះ​នៅ​ក្នុង​សារមន្ទីរ​មីន​របស់​លោក អា គី​រ៉ា នៅ​ក្នុងស្រុក​បន្ទាយស្រី កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​។ លោក​បន្ត​ថា មន្ត្រី​អង្គការ​សារមន្ទីរ​មីន​កម្ពុជា ចំនួន​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​រួម​មាន​៖ ទី​១/​ឈ្មោះ អា គី​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ តួនាទី​ជា ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​, ទី​២/​ឈ្មោះ អឿ​ន យ៉ុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ តួនាទី​ជា​អនុប្រធាន​អង្គការ នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ។

និង​ទី​៣/ ឈ្មោះ ហ៊ា​ញ សុ​គ​ន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ តួនាទី​ជា​ប្រធាន​ប្រតិបត្តិ រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​បាន​ប្រព្រឹត្តិ​កាលពី​វេលា​ម៉ោង​១២ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង ករណី​រក្សា​ទុក​អាវុធ ខុសច្បាប់ និង​បើក​អង្គការ​សារមន្ទីរ​គ្រាប់​មីន​គ្មាន​ច្បាប់​ដោយ​ខ្លួនឯង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ការិយាល័យ ជំនាញ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ដល់​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ចំណែក​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ករណី​នេះ​កម្លាំង​នគរបាល​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​នូវ​អាវុធ​ខុសច្បាប់ និង​ច្បាប់​អង្គការ​សារមន្ទីរ គ្រាប់​មីន​នោះ​ហួស​សពុល​ភាព​ចំនួន​៤​ឆ្នាំ​មក​ហើយ​។ ហើយ​ចំណែក​ក្មេង​នៅ​ក្នុង​អង្គការ​ចំនួន​១៧​នាក់ ក្នុង​នោះ​ស្រី​៧​នាក់ ត្រូវ​បាន​មន្ទីរ​សង្គមកិច្ច​ខេត្ត យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​បន្ត នៅ​កន្លែង​មាន​សុវត្ថិភាព​។

បើ​តាម​មន្ត្រី​ជំនាញ​នៃ​អង្គការ​ស៊ី​ម៉ាក់ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​ទីតាំង​សារមន្ទីរ​មីន​កម្ពុជា​នេះ កម្លាំង​ស៊ី​ម៉ាក់​បាន​ដកហូត​បាន​គ្រាប់ បែក​ដៃ​ចំនួន​៩​គ្រាប់ , មីន​ប្រភេទ​៧២A ចំនួន​១៥​គ្រាប់ , គ្រាប់​កាំភ្លើងខ្លី​ចំនួន​៣២៥​គ្រាប់ , ដង​គ្រាប់​បេ​ចំនួន​១, ម្ជុល​ភ្លើង​មីន​ធុន​៦៩ ចំនួន​៥​ដើម​, គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គីឡូក្រាម , កាំភ្លើងស្វ័យប្រវត្តិ​ឆេះ​ខូច​ចំនួន​៦​ដើម​, សំបក​គ្រាប់​មីន​ចំនួន​២​កេះ​ឈើ , ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១ , កេះ​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១ , កេះ​ដែក​ដាក់​ខ្សែយឺត​ចំនួន​១, ស្មាច់​ដាក់​គីប​ចរន្ត​ចំនួន​១ , គ្រាប់​កាំភ្លើងខ្លី​ធុន​K59 ចំនួន​៤២, គ្រាប់​គីប​ចរន្ត​ចំ​នួ​២៩០​ដើម និង​គីប​ធម្មតា​៣០០​ដើម​។

មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ប្រមូល​គ្រឿងផ្ទុះ​ទាំងអស់ មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ បាន​យក​ទៅ​កន្លែង​មាន​សុវត្ថិភាព និង​ធ្វើការ​កម្ទេច​ចោល​ផង​ដែរ​។ ចំណែក​ទីតាំង​នោះ​ត្រូវ​បិទ ជា​បណ្តោះអាសន្ន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​គុក​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ រួចរាល់​ហើយ​រង់ចាំ​កាត់ទោស​តាម​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ