ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​៩​នាក់​ក្នុងថ្ងៃនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៥​លើក​(​យប់​២​លើក​) ស្លាប់ ប្រុស​២​នាក់​របួស ធ្ងន់​៦​នាក់ (​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៣​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៥​លើក​(​យប់​២​លើក​) ស្លាប់ ប្រុស​២​នាក់​របួស ធ្ងន់​៦​នាក់ (​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក ។

សរុប​ស្លាប់​២​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​,​ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​១​លើក​, ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​)​និង​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២១៦៦​គ្រឿង​(​ម៉ូតូ​៥១%), មធ្យោបាយ​ល្មើស​៤៤៩​គ្រឿង​(​ម៉ូតូ​៧៨%), អប់រំ​១៤១​គ្រឿង​(​ម៉ូតូ​៣១%),​មធ្យោបាយ​ពិន័យ​៣០៨​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៩៩០​គ្រឿង​, អប់រំ​១០៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៥១​គ្រឿង (​មួក​១៦១​គ្រឿង​, កញ្ចក់​៧៩​គ្រឿង​, ស្រវឹង​គ្មាន​,​ផ្សេង​ៗ១១​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ