ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងក្តៅខ្លាំង​​…រឿង​ចៅអធិការវត្ត មានប្រពន្ធមានកូននិងសេពគ្រឿង​ញៀន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បឋ​ម​ឱ្យដឹងថា ​មាន​ការភ្ញាក់​យ៉ាងខ្លាំង ដោយ​ព្រះ​ចៅ​អធិការ​វត្ដ​«កំពង់​ក្ដុល» ​​ស្ថិត​ក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​​សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋ​រាប់រយនាក់ខឹង​​​សម្បារ​យ៉ាង​ខ្លាំងរហូតផ្ទុះការ​តវ៉ានៅក្នុងវត្ត ដោយ​​​​ពួកគេ​បាន​ចោទ​ប្រកាន់​​ថា…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បឋ​ម​ឱ្យដឹងថា ​មាន​ការភ្ញាក់​យ៉ាងខ្លាំង ដោយ​ព្រះ​ចៅ​អធិការ​វត្ដ​«កំពង់​ក្ដុល» ​​ស្ថិត​ក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​​សំពៅ ខណ្ឌដង្កោ ត្រូវបានប្រជាពលរដ្ឋ​រាប់រយនាក់ខឹង​​​សម្បារ​យ៉ាង​ខ្លាំងរហូតផ្ទុះការ​តវ៉ានៅក្នុងវត្ត ដោយ​​​​ពួកគេ​បាន​ចោទ​ប្រកាន់​​ថា លួច​មាន​ប្រពន្ធ​មានទាំង​កូន ហើយថែម​​សេពគ្រឿង​ញៀន​ទៀត ហើយការ​តវ៉ានេះ ​​​គឺ​បន្ទាប់​ពី​​​​​បែកធ្លាយ​​វី​ដេ​អូ​ ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​​សង្គម​​ ​។

​​យោង​​សម្ដី​​ពលរដ្ឋ​ដែលមក​តវ៉ា​​​​បាន​​ឱ្យ​ដឹង​ថា ​ព្រះ​ចៅអធិការ​វត្ដ​កំពង់​ក្ដុលនេះ គឺ​​​ធ្លាប់​បែក​ធ្លាយ​រឿង​​​មាន​ប្រពន្ធ​មាន​ទកូន​ម្ដង​រួច​មក​ហើយ ។ ប៉ុន្ដែ​​ពួកគាត់​​មិន​បាន​មក​តវ៉ា​នោះ​​ទេ ដោយ​គ្រាន់តែ​​បានទៅជួប​​​ពិ​ភា​ក្សា​ជាមួយ​​គណៈកម្មាធិការ​វត្ដ​ ដើម្បី​ស្នើ​​សុំ​ឱ្យ​​​ចាប់​​ផ្សឹ​ក​​ចេញ​ ។​

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ​​គេនៅ​​មិនដឹងថា ​តើខាង​​អនុ​គុណ​ខណ្ឌដង្កោ​ មាន​ចំណាត់ការ​បែបណា ចំពោះ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាង​លើនេះទេ​ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ