ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃើញតែអា២នេះមកផ្ទះ​…ធ្វើឱ្យ​ប្រពន្ធ​​​ដេក​​យំ​រាល់យប់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន ​មិនដឹង​ទៅ​ណា បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​ហើយ​នាំ​ឆ្កែ​២​ក្បាល​ចូល​ព្រៃ​បាត់ និង​ក្រោយមក​ឃើញ​តែ​ឆ្កែ​ត្រឡប់​មក​ផ្ទះ​វិញ បាត់​តែ​បុរស​នេះ​សូន្យឈឹង ។ បើ​គិត​​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន ​មិនដឹង​ទៅ​ណា បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​ហើយ​នាំ​ឆ្កែ​២​ក្បាល​ចូល​ព្រៃ​បាត់ និង​ក្រោយមក​ឃើញ​តែ​ឆ្កែ​ត្រឡប់​មក​ផ្ទះ​វិញ បាត់​តែ​បុរស​នេះ​សូន្យឈឹង ។ បើ​គិត​​មក​ដល់​ថ្ងៃ​ទី​៣០ ខែសីហា គឺ​មាន​រយៈពេល​១០​ថ្ងៃ​ហើយ​ មិនឃើញ​បុរស​នេះ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​នឹក​ប្តី​ដេក​យំ​រាល់​យប់ ។

បើ​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍ និងស្រុក បានឱ្យ​ដឹង​ថា បុរស​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះនី មុ​ល អាយុ​២៧​ឆ្នាំ ជា​កសិករ និង​មាន​មុខរបរ​បន្ទាប់បន្សំ​២​ទៀត​គឺ ដើរ​រក​ដើម​ផ្កាអ័រគីដេ និង​បណ្តើរ​ឆ្កែ​ប្រមាញ់​សត្វព្រៃ មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រែ​ពក​ធំ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​រៀបរាប់របស់​ប្រពន្ធ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​នាង​បានចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​២០ ខែសីហា វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ដោយ​នាំ​ឆ្កែ​ដែល​ធ្លាប់​បណ្តើរ ប្រមាញ់​សត្វ​ចំនួន​២​ក្បាល​ទៅ​ជាមួយ​ផង ។

ក្រោយ​ពី​ទៅ​បាត់​១​ថ្ងៃ​១​យប់ ក៏​ឃើញ​ឆ្កែ​ទាំង​២​ក្បាល​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​អត់​ឃើញ​ប្តី​នាង​មក​វិញ​ទេ ធ្វើ​ឱ្យ​បងប្អូន​និង​សាច់ញាតិ​មានការ​ឆោឡោ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍ និង​ស្រុក ឱ្យ​ជួយ​រុករក​នៅ​តំបន់​ព្រៃ​ដែល​ប្តី​នាង​ធ្លាប់​បណ្តើរ​ឆ្កែ​រក​សត្វព្រៃ នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​ជាង​១​គីឡូម៉ែត្រ ។

ក្នុង​ការ​រុករក​នេះ មាន​ទាំង​អ្នក​ភូមិ​និង​នគរបាល​ជា​ច្រើន​នាក់ ដើរ​រក​តាំងពី​ថ្ងៃ​ទី​២៣​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែសីហា គ្រប់​ច្រកល្ហក​ទាំងអស់​នៅ​តែ​មិនឃើញ ហើយ​ពេល​នេះ​សាច់ញាតិ និង​សមត្ថកិច្ច​អស់​លទ្ធភាព​រក​ក្នុង​ព្រៃ​នោះ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ប្តី​ចេញពីផ្ទះ គឺ​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​នាង​រឿងកូន​តូច​ដើរ​លេង​​ផ្ទះ​គេ ហើយ​ប្តី​ចោទ​នាង​ថា​អត់​មើល​កូន​ក៏​កើតជា​ជម្លោះ​ទៅ ។ ស្ត្រី​ជា​ប្រពន្ធ ក៏​ដូច​ជា​នគរបាល​ស្រុក​កូន​មុំ សំណូមពរ​ដល់​សារព័ត៌មាន​កោះសន្តិភាព សូម​ចុះ​ផ្សាយ​ឱ្យ​សាធារណជន​និង​បុរស​ជា​ប្តី​បានដឹង ត្រឡប់​មក​ផ្ទះ​វិញ​ផង ៕​

អត្ថបទសរសេរ ដោយ