ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ឆាប់​ជា​របួស​វះកាត់​សម្រាលកូន​មិន​ប្រើ​ថ្នាំ

5 ឆ្នាំ មុន

សម្រាប់​ការ​រំពឹង​ទុក​របស់​ឪពុក​ម្តាយ​ភាគច្រើន ការ​សម្រាលកូន​គឺជា​រឿង​ដែល​ត្រូវការ​សម្រេចចិត្ត​ច្បាស់លាស់ ។ រាល់​ញើស​ដែល​ហូរ ឈាម​ដែល​ស្រក់ និង​ទឹកភ្នែក​ដែល​កើត​ចេញពី​ការ​ខំប្រឹង​សម្រាលកូន​អាច​នឹង​ប៉ះពាល់​ដល់​រាង​កាយ​បាន ។ រឿង​នេះ​កើត​ឡើងជា​ពិសេស និង​ពិតប្រាកដ​សម្រាប់​ម្តាយ​ដែល​សម្រាលកូន​ដោយ​វះកាត់ ។…

សម្រាប់​ការ​រំពឹង​ទុក​របស់​ឪពុក​ម្តាយ​ភាគច្រើន ការ​សម្រាលកូន​គឺជា​រឿង​ដែល​ត្រូវការ​សម្រេចចិត្ត​ច្បាស់លាស់ ។ រាល់​ញើស​ដែល​ហូរ ឈាម​ដែល​ស្រក់ និង​ទឹកភ្នែក​ដែល​កើត​ចេញពី​ការ​ខំប្រឹង​សម្រាលកូន​អាច​នឹង​ប៉ះពាល់​ដល់​រាង​កាយ​បាន ។

រឿង​នេះ​កើត​ឡើងជា​ពិសេស និង​ពិតប្រាកដ​សម្រាប់​ម្តាយ​ដែល​សម្រាលកូន​ដោយ​វះកាត់ ។ ថ្វីបើ​វិធីសាស្ត្រ​សម្រាលកូន​បែប​នេះ​អាច​ជួយ​អ្នក​មិន​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ពេល​សម្រាល​ក៏​ដោយ តែ​រយៈពេល​នៃ​ការ​ជា​សះស្បើយ​អាច​នឹង​ត្រូវការ​ពេល​យូរ​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល​អ្នក​អាច​បង្កើន​ល្បឿន​នៃ​ការ​ជា​សះស្បើយ​ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួច​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​៖

១-សម្រាក​ឲ្យ​បាន​ច្រើន ៖ ការ​សម្រាលកូន​ដោយ​វះកាត់​គឺជា​ការ​វះកាត់​ដ៏​ធំ​មួយ ដែល​មាន​ន័យ​ថា អ្នក​អាច​ចំណាយពេល​រហូត​ដល់​៤​ថ្ងៃ​ឯណោះ​ក្នុង​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ ព្រមទាំង​មានការ​តាមដាន​ពី​គ្រូពេទ្យ​បន្ថែម​ទៀត ។ បើសិនជា​មាន​ផលវិបាក​ផ្សេង​ៗ អ្នក​ប្រហែលជា​ត្រូវ​សម្រាក​នៅ​ទី​នេះ​កាន់តែ​យូរ​ជាង​ធម្មតា​ផង ប៉ុន្តែ​សម្រាប់​ម្តាយ​ដែល​ដែល​មានកូន​ត្រូវការ​ការ​យកចិត្តទុកដាក់ ការ​សម្រាក​គឺជា​រឿង​ចុង​ក្រោយ​ដែល​អ្នក​ត្រូវធ្វើ​វិញ ។ បើសិនជា​កូន​គេង​ហើយ ចូរ​ទាញ​យក​ផលប្រយោជន៍​ពី​ការ​គេង​ដែរ​ក៏​ជា​រឿង​ល្អ​ដែរ​។

២-ប្រើប្រាស់​សម្លៀក​បំពាក់ រលុង​ៗ​ស្លៀក​ពេល​យប់ ៖ នៅ​ពេល​សម្រាលកូន​ដោយ​វះ​កាត់ រាល់​ការ​ប៉ះពាល់​មុខរបួស​នឹង​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង ដូច្នេះ​ចូរ​កុំ​ស្លៀកខោ ខ្លី​ៗ​អី ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ចូល​គេង តែ​គួរតែ​ទិញ​រូប រលុង​ៗ​ស្លៀក​ពេល​យប់​វិញ ។ សម្លៀក​បំពាក់​នេះ​នឹង​មាន​ប្រយោជន៍​ជា​ពិសេស​នៅ​ពេល​អ្នក​ស្នាក់​នៅ​មន្ទីរពេទ្យ​ដោយសារ​តែ​វា​មិនសូវ​បង្ក​ជា​បញ្ហា​អ្វី​ច្រើន ។ អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ច្រើន​ក្រោយ​សម្រាលកូន​រួច​ផង​ដែរ ។

៣-ប្រុង​ប្រយ័ត្ន​ចំពោះ​រាង​កាយ ៖ វា​មិន​គ្រាន់តែ​និយាយ​ទារក​របស់​អ្នក​ដែល​ត្រូវការ​ការ​យកចិត្ត​ទុក និង​ក្តី​ស្រឡាញ់​បន្ថែម​នោះ​ទេ ។ អ្នក​ក៏​គួរតែ​ខិតខំ​ប្រឹងប្រែង​ទៅ​លើ​ការ​ថែរក្សា​រាង​កាយ​ខ្លួនឯង​ផង​ដែរ ជា​ពិសេស​ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួច ។ ចូរ​ចាប់ផ្តើម​ជាមួយនឹង​ការ​ថែរក្សា អ្វី​ៗ​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​សម្រាប់​កូន ឬ​ខ្លួនឯង​នៅ​ក្បែរ​ដៃ​ជា​និច្ច ដូច្នេះ​អ្នក​នឹង​មិន​ពិបាក​ងើប ឡើង​ចុះ​ៗ​ទៀត​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ​ចូរ​ចៀសវាង​ការ​លើក​របស់ ធ្ងន់​ៗ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រហែក​ធ្នេ​រ​របួស​បាន ។

៤-ដើរ​ចុះឡើង ៖ តើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ជា​សះ​ស្បើយ​ក្រោយ​ពេល​សម្រាលកូន​ដោយ​វះកាត់​រួច ? ចូរ​ដើរ​ចុះ​ដើរ​ឡើង​បន្ថែម​ក្រោយ​ពេល​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ធ្វើ​រួច ។ ការ​ដើរ​នឹង​ជួយ​ឲ្យ​របត់​ឈាម​រត់​បាន​ល្អ ដោយ​វា​អាច​ពង្រឹង​ដល់​ស្ថានភាព​អ្នកជា​ពិសេស​ផង ។ វា​ក៏​ជួយ​បញ្ចេញ​ជាតិ​ខ្យល់ ឬ​ឧស្ម័ន​ចេញពី​រាង​កាយ​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ