ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​កុងត្រូល​ជជុះ​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ចំណុច​ក្បាលស្ពាន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ កុងត្រូលជជុះ​​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​នៅ​ក្បាលស្ពាន​ពាម​ទេរ ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ក្រចេះ ចុះ​មាន​វិធានការ​បោស សំអាត ក្រោយ​ពី​បាន​រក​ឃើញ​ថា ទីតាំង​កុងត្រូល​​ជជុះ​ដែល​បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ នោះ…

ខេត្តក្រចេះ​៖ កុងត្រូលជជុះ​​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​នៅ​ក្បាលស្ពាន​ពាម​ទេរ ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ក្រចេះ ចុះ​មាន​វិធានការ​បោស សំអាត ក្រោយ​ពី​បាន​រក​ឃើញ​ថា ទីតាំង​កុងត្រូល​​ជជុះ​ដែល​បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ នោះ បាន​បង្ក​សកម្មភាព​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុង​ទីប្រជុំជន​យ៉ាងធ្ងន់ធ្ងរ​។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ការ​ចុះ​បង្ក្រាប​ទីតាំងកុងត្រូលជជុះ​អ​នា​ធិ​ប​តេ​យ្យ​ដែល​ភាគច្រើន ជា​បណ្តុំ​របស់​អ្នកកាសែត​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ក្រចេះ​ដឹកនាំ​ដោយ​លោក យិ​ន វណ្ណៈ អភិ បាល​ក្រុង​ក្រចេះ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ សីហា គឺ​សមត្ថកិច្ច​ពុំ​បាន​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ដែល​កន្លង​មក​ធ្លាប់​បាន​តាំងខ្លួន​ថា​ជា​សមត្ថកិច្ច ហើយ​បង្កើត​កុងត្រូល​ជជុះ​អនាធិបតេយ្យ​នេះ ដើម្បីនាំ​មក​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុសច្បាប​មួយ​នេះ តែ​មនុស្ស​មួយ​ក្រុម​នោះ​បានដឹង​ខ្លួន​មុន ហើយ​គេចខ្លួន​បាត់​មុន​ការ​ចុះ​ទៅ​ដល់​របស់​អាជ្ញាធរ​។

កុងត្រូលជជុះ​មួយ​កន្លែង​នេះ ត្រូវ​បាន​គេ​និយាយ​ថា​បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ដោយ​ក្នុង​នោះ​មាន​ក្រុម​សមត្ថកិច្ច ភាគច្រើន​មាន​អ្នកកាសែត បាន​មក​ឈរជើង​បោះទីតាំង នៅ​ក្បាលស្ពាន​លើ​កំណាត់​ផ្លូវជាតិ​៧៣ ដើម្បី​ចាំ​កាក់​យក​លុយ​ពី​រ៉ឺ​ម៉ក​ដឹកឈើ ក៏​ដូច​ជា ម៉ូតូ​ដឹកឈើ និង​រថយន្ត​ដឹកឈើ​ជាដើម​។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​មាន​របរ​ដឹក​ជញ្ជូន​ឈើ​បាន​និយាយ​ថា សព្វថ្ងៃ​បណ្តុំ​កុង​ត្រូល​ជជុះ​របស់​សមត្ថកិច្ច ក្នុង​នោះ​ភាគច្រើន​ជា​អ្នកកាន់កា​ត​កាសែត បាន​នឹង​កំពុង​តែ​បោះ​ទីតាំង​យ៉ាងច្រើន​ស្អេកស្កះ​ពាសពេញ​ផ្លូវជាតិ​យ៉ាង​អនាធិបតេយ្យ​។ ការ​កើត​មាន​កុងត្រូល​ជជុះខុសច្បាប់​ទាំងនេះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​ដឹក​ជញ្ជូន​ឈើ​របស់​ពលរដ្ឋ និង​ឈ្មួញ​មួយ​ចំនួន​ក៏​មាន​ច្រើន​ស​ន្ឋឹ​ក​សន្ធាប់​ច្រើន​ផង​ដែរ​។

ប្រភព​ដដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​អះអាង​ទៀត​ថា កុងត្រូល​​ជជុះ​ទាំងនោះ តែងតែ​ធ្វើ​សកម្មភាព​កាក់​រ៉ឺ​ម៉ក ឬ​រថយន្ត​ដើម្បី​ត្រួតពិនិត្យ​ខុសច្បាប់ ក្រោយ​សង្ស័យ​ថា រ៉ឺ​ម៉ក ឬ​រថយន្ត​ទាំងនោះ​មាន​លួច​ដឹកឈើ​តែ​មិន​បង់លុយ​ឲ្យ​ទៅ​ពួក​គេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​ក្រុម​ទាំងនោះ បាន​តម្រៀប​ក្បាល​ឡាន​របស់​ពួក​គេ​ចេញ​មក​ផ្លូវជាតិ តែងតែ​បង្ក​សកម្មភាព ប្រដេញ​ដើម្បី​កាក់​រថយន្ត ឬ​រ៉ឺ​ម៉ក​គ្រប់​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​។

ជាមួយ​និង​សកម្មភាព​របស់​លោក​យិ​ន វណ្ណៈ អភិបាលក្រុង​លើ​ការ​មាន​វិធានការ​បោស សំអាត​កុងត្រូលជជុះ​ដែល​ជាទី​តាំង​ដុះ​ស្លែ​មួយ​កន្លែង​នេះ គឺ​ទទួល​បានការ​សាទរ​ជា​ខ្លាំង ពី​មជ្ឈដ្ឋាន​សាធារណជន​នានា​ក្នុង​ខេត្ត ក៏​ដូច​ជា​ក្រៅ​ខេត្ត ដែល​មិន​ពេញចិត្ត​និង​ការ​បង្កើត ទីតាំង​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ​មួយ​នេះ​។ ក៏​ព្រោះតែ​រយៈពេល​ក​ន្ល​មក​ប៉ុស្តិ៍​ជជុះ​នេះ មិន​ធ្លាប់​មានការ ចុះ​បង្ក្រាប​ពី​អាជ្ញាធរ​ណាមួយ​ណា​នោះ​ទេ​។

ពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន​ផ្សេង​ទៀត គួរ​មាន វិធានការ​ក្តៅ​បែប​នេះ​ជាមួយនឹង​ក្រុម​កុងត្រូល​នៅ​តំបន់​គោលដៅ​ផ្សេង​ទៀត ដោយ​ពួក​គាត់ លើក​ឡើង​ថា កុងត្រូល​ខុសច្បាប់​ទាំងនេះ តែងតែ​បង្ក​ភាព​អសន្តិសុខ​ធ្វើ​ឲ្យ​ពួក​គាត់​ក្នុង មូល ដ្ឋា​ន​រស់នៅ​ដោយ​មានការ​ព្រួយបារម្ភ​។

ជុំវិញ​ការ​ចុ​បង្ក្រាប​ទីតាំង​កុងត្រូល​ជជុះ​នៅ​ក្បាលស្ពាន​នេះ អភិបាលក្រុង​ក្រចេះ​លោក យិ​ន វណ្ណៈ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា សកម្មភាព​នេះ​គឺជា​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​របស់​លោក ដោយ​លោក​បាន​អះអាង​ថា សកម្មភាព​នេះ​ក៏​នឹង​បន្ត​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ​ផង​ដែរ​។

លោក​អភិបាលក្រុង​បាន​លើក​ឡើង​ថា ការ​បង្កើត​កុងត្រូល​ត្រួតពិនិត្យ​ដោយ​មិន​មាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត ស្រុក គឺ​ត្រូវ​ចាត់​ទុក​ថា​ជា​កុងត្រូល​ត្រួតពិនិត្យ​ខុសច្បាប់ ហើយ​អាជ្ញាធរ​នឹ​ង​មាន​វិធានការ ដើម្បី​លើកកំពស់​សន្តិសុខ​សណ្តាប់ធ្នាប់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ