ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ដ៏អស្ចារ្យ​ធ្វើ​ឱ្យ​ស្បែក​ស​រលើបរលោង តោះសាក!!!

5 ឆ្នាំ មុន

ដំបូង​អ្នក​អាច​រៀបចំ​ត្រឡាច​មួយ​ដុំ​ធំ ការ៉ុត​បន្តិច ទឹកខ្មេះ​ស​ចំនួន​៣០០​មី​លី្ល​លី​ត្រ និង​ដប​កញ្ចក់​ស្អាត​មួយ ។ បន្ទាប់​មក​អ្នក​អាច​ចិត​សំបក​ត្រឡាច និង​ការ៉ុត​ចេញ រួច​លាង​ឲ្យ​ស្អាត​។ បន្ទាប់​មក​ទៀត អ្នក​អាច​យក​ត្រឡាច​ទៅ​កិន​យក​ទឹក…

ដំបូង​អ្នក​អាច​រៀបចំ​ត្រឡាច​មួយ​ដុំ​ធំ ការ៉ុត​បន្តិច ទឹកខ្មេះ​ស​ចំនួន​៣០០​មី​លី្ល​លី​ត្រ និង​ដប​កញ្ចក់​ស្អាត​មួយ ។ បន្ទាប់​មក​អ្នក​អាច​ចិត​សំបក​ត្រឡាច និង​ការ៉ុត​ចេញ រួច​លាង​ឲ្យ​ស្អាត​។ បន្ទាប់​មក​ទៀត អ្នក​អាច​យក​ត្រឡាច​ទៅ​កិន​យក​ទឹក ហើយ​យក​ការ៉ុត​កិន​យក​ទឹក​ដូច​គ្នា ។

ក្រោយ​ពេល​ដែល​កិន​រួច អ្នក​អាច​ចាក់ទឹក​ខ្មេះ​ស ទឹក​ត្រឡាច និង​ទឹក​ការ៉ុត​ចូល​ទៅ​ក្នុង​ដប​កញ្ចក់​ដែល​អ្នក​បាន​លាង​ស្អាត ហើយ​ហាល​ស្ងួត​នោះ​។ អ្នក​អាច​ដាក់​តាម​សមា​មាត្រ 1:3:3(​ទឹកខ្មេះ​ស ទឹក​ត្រឡាច ទឹក​ការ៉ុត​)​។

ក្រោយ​ពេល​ដែល​ចាក់​ចូល​រួច អ្នក​អាច​កូរ​ឲ្យ​សព្វ ហើយ​បិទ​គម្រប​ឲ្យ​ជិត​ទុក​ចំនួន​២​ថ្ងៃ ទើប​អាច​ប្រើ​បាន​។ នៅ​ពេល​ដែល​អ្នក​ប្រើ​បាន អ្នក​អាច​យក​សម្លី​មក​ជ្រលក់ ហើយ​យក​ទៅ​លាប​លើ​ស្នាម​ដក់​ក្រោម​ភ្នែក ឬ​កន្លែង​ដែល​មាន​ស្នាម​ជ្រួញ ដោយ​ម៉ាស្សា ហើយ​ទុក​ចំនួន​១៥​នាទី ទើប​លាង​ចេញ ។

នៅ​ពេល​ដែល​អ្នក​ព្យាយាម​ប្រើ​ជា​រៀង​រាល់​យប់ វា​នឹង​ធ្វើ​ឲ្យ​ស្នាម​ដក់​ក្រោម​ភ្នែក​អ្នក​បាត់ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ភ្លឺ និង​ក្មេង​ជាង​វ័យ​ទៀត​ផង ប៉ុន្តែ​ចំពោះ​ស្បែក​ដែល​ឆាប់​ប្រតិកម្ម គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​ប្រើ ឬ​ស្បែក​ធម្មតា ក្រោយ​ពេល​ដែល​ប្រើ​រួច មាន​បញ្ហា អ្នក​គួរតែ​ឈប់​ប្រើ​ភ្លាម ទើប​មិន​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខូច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ