ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​អើយ​… សូមកុំ​អន់​ពេក?​! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​ធ្វើការ​រិះគន់​ទៅ​លើ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ថា ចេះ​តែ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ដឹក​ដី​លក់ បណ្តាល​ឱ្យ​ធ្លាក់​កំ ទេច​ដី​តាម​ដងផ្លូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។ បញ្ហា​ទាំងនេះ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​ធ្វើការ​រិះគន់​ទៅ​លើ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ថា ចេះ​តែ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ដឹក​ដី​លក់ បណ្តាល​ឱ្យ​ធ្លាក់​កំ ទេច​ដី​តាម​ដងផ្លូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។ បញ្ហា​ទាំងនេះ អាជ្ញាធរ​ខេត្ត ហាក់ដូចជា​មើល​រំលង និង​គ្មាន​វិធានការ​ទប់​ស្តា​ត់​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ៖ អស់​រយៈពេល​ជា​យូរ​កន្លង​មក​ហើយ ដែល​ផ្លូវ​ក្រាល​កៅស៊ូ និង​ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ទទួល​រង​ការ​ខូចខាត ដោយសារ​តែ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ។ ម្យ៉ាងវិញទៀត រថយន្ត​ខ្លះ មិន​គោរព​តាម​សេចក្តីណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឡើយ ខណ​:​មន្ទីរ​ជំនាញ ក៏​មាន​ភាព​ធូររលុង​ក្នុង​ការ​គ្រប់គ្រង​ករណី​នេះ​ដែរ ។

ប្រភព​បន្ត​ថា ដោយសារ​រថយន្ត​ធំ​តូច​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី បើក​ឆ្លងកាត់​ទៅ​មក បង្ក​ឱ្យ​បាក់​ស្រុត​ផ្លូវ ក្លាយទៅជា​រណ្តៅ​តូច​ធំ និង​មានទឹក​ដក់ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ បង្ក​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។ លើស​ពី​នេះ ការ​ដឹក​ដី​របស់​ឈ្មួញ​ភាគច្រើន​មិន​គោរព​តាម​សេចក្តីណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ឡើយ ដូច​ជា មិន​គ្រប​រថយន្ត​ធ្វើ​ឱ្យ​ជ្រុះ​អាច​ម៌​ដី ការ​ដឹក​លើស​ទម្ងន់​ជាដើម ហើយ​បញ្ហា​នេះ ពួក​គាត់​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ជំនាញ គឺ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ឱ្យ​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាយ​ដី​លក់ និង ណែនាំ​ពី​នីតិវិធី​ច្បាប់​ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​ផង​ដែរ ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ ថ្មី​ៗ​នេះ លោក​បាន​ចុះ​ទៅ​មើល​នៅ​តាម​ការដ្ឋាន ដែល​ក្រុម​ឈ្មួញ​ដឹក​ដី​ទាំងនោះ​ហើយ ដោយ​ណែនាំ​ឲ្យ​ដាក់​គម្រប​ពីលើ បើសិន​មិន​អនុវត្ត​តាម​គោលការណ៍​ទេ ខាង​លោក​នឹង​មិន​បន្ត​ឲ្យ​បើកបរ​លើ​ផ្លូវ​សាធារណៈ​នោះ​ឡើយ ។

លោក អ៊ា​ត សា​រ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ធ្លាប់​ឱ្យ​ដឹង​ដែរ​ថា ខាង​លោក​តែងតែ​ហាម​មិន​ឱ្យ​រថយន្ត​ដឹក​ដី​ទាំងនោះ​ធ្វើ​សកម្មភាព​នៅ​ពេល​មេឃ​ភ្លៀង ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​ផ្លូវ ហើយ​ក៏​មិន​ឱ្យ​ដឹក​លើស​ទម្ងន់​ដែរ ព្រោះ​បើសិនជា​ផ្លូវ​ខូច ពេល​ជួសជុល​ម្តង​ៗ ចំណាយ​ថវិកា​អស់​ជា​ច្រើន ហើយ​ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​តាមដាន​មើល​ចំពោះ​សកម្មភាព​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ