ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កម្មការិនី​ជាង​10​ម៉ឺន​បន្ទប់​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ផែនការ​ត​បណ្តាញទឹក​ស្អាត​សម្រាប់​ផ្ទះ​ជួល​របស់​កម្មករ​កម្មការិនី​សម្រេច​បាន​ប្រមាណ​១២២.០៧៩១​បន្ទប់​ហើយ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ។ លោកស្រី ងិ​ន ច​ន្ទ្រា…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ពេល​នេះ ផែនការ​ត​បណ្តាញទឹក​ស្អាត​សម្រាប់​ផ្ទះ​ជួល​របស់​កម្មករ​កម្មការិនី​សម្រេច​បាន​ប្រមាណ​១២២.០៧៩១​បន្ទប់​ហើយ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ។

លោកស្រី ងិ​ន ច​ន្ទ្រា អគ្គនាយករង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែង​ថា បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​កម្មការិនី​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន​លើសលប់​ទទួល​បានការ​ត​បណ្តាញទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ និង​បំពេញ​សេចក្តី​ត្រូវការ​របស់​ពួក​គាត់ បើ​ទោះបីជា​តំបន់​មួយ​ចំនួន​សម្ពាធ​ទឹក​នៅ​ទាប​ក៏​ដោយ ប៉ុន្តែ​ជា​រួម​ពួក​គាត់​អាច​ប្រើប្រាស់​បាន ។ លោកស្រី​បាន​បញ្ជាក់​ថា ៖« ចំពោះ​តម្លៃ​ទឹក គឺ​យើង​កំណត់​តម្លៃ​ដដែល​សម្រាប់​ម្ចាស់ផ្ទះ​ជួល​តម្លៃ​៧០០​រៀល​ក្នុង​១​ម៉ែត្រ​គីប ហើយ​គាត់​លក់​បន្ត​ឲ្យ​កម្មករ​ក្នុង​តម្លៃ​៨០០​រៀល​ក្នុង​១​ម៉ែត្រ​គីប »​។

លោកស្រី​អះអាង​ថា ៖« តាម​តម្លៃ​ទឹក​ដែល​យើង​បាន​កំណត់​នេះ អាច​ធ្វើ​ឲ្យ​បងប្អូន​កម្មករ កម្មការិនី កាត់​បន្ថយ​បាន​នូវ​ការ​ចំណាយ​ច្រើន​បើ​ប្រៀបធៀប​ពេល​មុន »​។ លោកស្រី​អគ្គនាយករង ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មករ​-​កម្មការិនី បាន​បង្ហាញ​នូវ​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះតម្លៃ​ទឹក សម្រាប់​ពួក​គាត់ ។ លោកស្រី​ថា ៖« តាម​រយៈ​នៃ​ការ​បញ្ចុះតម្លៃ​ទឹក​នោះ ធ្វើ​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​សល់ លុយ​ដើម្បី​ផ្ញើ​ជូន​ឪពុក​ម្តាយ​ឬ​ក្រុម​គ្រួសារ​អាណាព្យាបាល​ដែល​ស្ថិត​ក្នុង​បន្ទុក »​។
បន្ថែម​លើ​នេះ លោកស្រី​បញ្ជាក់​ថា ៖« តម្លៃ​ទឹក​នេះ អាច​នឹង​ចុះ​បន្ត​ទៀត​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សំខាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន​កម្មករ​កម្មការិនី ។ ជាក់ស្តែង​ថ្មី​ៗ​នេះ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​អញ្ជើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មក​ពិភាក្សា ដើម្បី​រិះរក​វិធានការ​បញ្ចុះតម្លៃ​ទឹក​ស្អាត​បន្ត​ទៀត »​។

លោកស្រី​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ឲ្យ​មានការ​សន្សំ​សំចៃ​ក្នុង ការ​ប្រើប្រាស់​ទឹក​ស្អាត​នេះ ព្រោះ​ម្យ៉ាង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ហើយ​ម្យ៉ាងទៀត ដើម្បី​ចែករំលែក​ទឹក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​សម្ពាធ​ទឹក​ទាប ។

គួរ​រំឭក​ថា កន្លង​មក លោក ស៊ី​ម ស៊ី​ថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក៏​ធ្លាប់​បាន​អះអាង​ថា សព្វថ្ងៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មាន​លទ្ធភាព​ផលិត​ទឹកបាន​ត្រឹមតែ​៥៦​ម៉ឺន​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ក៏​ប៉ុន្ដែ​សេចក្ដី​ត្រូវការ​ទឹក​ស្អាត​ប្រើប្រាស់​រហូត​ដល់​ប្រមាណ​៦០​ម៉ឺន​គីប ក្នុង​១​ថ្ងៃ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ជាយក្រុង ។

លោក​បញ្ជាក់​ថា ៖« កាលណា​នៅ​ជាយក្រុង​ប្រើប្រាស់​ទឹក​ច្រើន បាន​ធ្វើ​ឲ្យ​សម្ពាធ​ទឹក​នៅ​កណ្ដាល​ក្រុងភ្នំពេញ​មានការ​ថយ​ចុះ​មួយ​កម្រិត ដោយសារ​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​មាន​តែ​៤​កន្លែង​ប៉ុណ្ណោះ​»​។ ទោះ​យ៉ាងនេះ​ក្ដី លោក​ថា ៖« រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​មាន​គម្រោង​កសាង​រោងចក្រ​ផលិត​ទឹក​ស្អាត​ធំ​ៗ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទាន់​តម្រូវការ​ពលរដ្ឋ​ប្រើនៅ​រាជធានី​ភ្នំពេញ​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ