ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អាគាំងនេះទាំងយប់…ខណៈសំងំ​យក​ស្រួលនៅស្រុកខ្មែរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហ​ការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​បុរស​អា​មេ​រិ​ក​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​ក្មេង​ស្រី​ជា​អនីតិជនប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​គេច​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា ។ ខំ​រត់គេច​ពី​នាយ​​សមុទ្រ​នឹក​ថា ​បាន​សុខ…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហ​ការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​បុរស​អា​មេ​រិ​ក​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​ក្មេង​ស្រី​ជា​អនីតិជនប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​គេច​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា ។ ខំ​រត់គេច​ពី​នាយ​​សមុទ្រ​នឹក​ថា ​បាន​សុខ បាន​រួចខ្លួន​ហើយ​…​ដឹង​អី​មក​ជាប់អន្ទាក់​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ ពិតជា​កម្ម​តាម​ចងពៀរ​មិន​ប្រណី​មែន ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​ថា បុរស​អា​មេ​រិ​ក​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

លោក​ឧត្តមសេនីយ៍ឯក បន្ត​ថា បុរស​អា​មេ​រិ​ក​រូប​នេះ​ឈ្មោះ William David Brenner អាយុ​៥៣​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្បែរ​រង្វង់​មូលតោ​ពីរ ក្រុងព្រះសីហនុ តាម​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​សហរដ្ឋអាមេរិក ពី​បទ​រំលោភ​ផ្លូវភេទ​លើ​កុមារ ។

លោក អុ​៊​ក ហៃ​សីឡា បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ក៏​មានការ​សហការ​ជាមួយ​ការិយាល័យ​សន្តិសុខ​តំបន់​របស់​សហរដ្ឋអាមេរិក​(RSO- Regional Security office) ប្រចាំ​ស្ថានទូត​អា​មេ​រិ​ក និង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​យប់ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រៀម​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​សហរដ្ឋ​អា​មេ​រិ​ក​វិញ ៕ ​

អត្ថបទសរសេរ ដោយ