ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដង្កោ​បន្ត​ការ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ដាក់​លូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ព្រមទាំង​ដាក់​លូ​បង្ហូរទឹក​១​ខ្សែ​ទៀត​ផង​ដែរ ដើម្បី​បម្រើ​និង​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។ ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ព្រមទាំង​ដាក់​លូ​បង្ហូរទឹក​១​ខ្សែ​ទៀត​ផង​ដែរ ដើម្បី​បម្រើ​និង​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។ ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ថា ផ្លូវ​បេតុង​០១​ខ្សែ​ខាងលើ​នោះ​មាន ប្រវែង​១៨៦​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ចំណែក​លូ​សម្រាប់​បង្ហូរ​រំដោះ​ទឹក​០១​ខ្សែ​ប្រវែង​២៨០​ម៉ែត្រ មុខកាត់​០,៦​ម៉ែត្រ ដែល​ការ​ស្ថាបនា​នេះ ដើម្បី​បម្រើ និង​សម្រួល​ដល់​ការ​រស់នៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ។ មិនតែប៉ុណ្ណោះ​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ខណ្ឌដង្កោ​ទាំងមូល​ឲ្យ​មានការ​រីក​ចម្រើន​ស្រប​តាម​កំណើន​សេដ្ឋកិច្ចជាតិ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​នោះ​លោក​អភិបាល​ខណ្ឌ​បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ព្រមទាំង​ធ្វើការ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដើម្បី​បន្ត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ថែរក្សា​សុខ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​បន្ថែម​ទៀត ។

លោក​អភិបាល​បាន​ប្តេជ្ញា​អនុវត្ត​ដោះស្រាយ​បញ្ហា​នានា​ដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ មុន​បោះ​ឆ្នោត​ឲ្យ​បាន​ជោគជ័យ ហើយ​ផ្លូវ​បេតុង​ថ្មី និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ដែល​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ពេល​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សំបួរ ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ បញ្ជៀ​សការ​លិចលង់​នៅ​រដូវវស្សា និង​បង្កើន​សោ​ភណ្ឌ​ភាព នៃ​ការ​រស់នៅ​ផង​ដែរ ។ ជាមួយ​គ្នា លោក នុ​ត ពុធ​ដា​រ៉ា ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ក្នុង​ការ​ស្ថាបនា​ឲ្យ​បាន​ឆាប់​រួចរាល់ និង​ចូលរួម​ថែរក្សា​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង ។

បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សំបួរ​បាន​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​គិតគូរ​ដល់​ការ​លំបាក​របស់​ពួក​គាត់ និង​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ