ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! រថយន្ត​២​គ្រឿង​ខ្ទេច​គ្មាន​សល់ ជីវិត​៤៩​នាក់ក្នុង​នោះ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​៧​នាក់​​បាន​ស្លាប់​ កាលពី​ថ្ងៃ​ទី​៣០ ​សីហា នៅ​ក្នុង​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិក​ អា​មេ​រិ​ក ​ក្រោយ​ការ​បុក​គ្នា​រវាង​រថយន្ត​​បឺស​មួយ ​និង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​។…

សហរដ្ឋអាមេរិក ៖ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​៧​នាក់​​បាន​ស្លាប់​ កាលពី​ថ្ងៃ​ទី​៣០ ​សីហា នៅ​ក្នុង​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ិក​ អា​មេ​រិ​ក ​ក្រោយ​ការ​បុក​គ្នា​រវាង​រថយន្ត​​បឺស​មួយ ​និង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​។

តាម​ប៉ូលិស​​បាន​បញ្ជាក់ទៀត​​​ថា ​គ្រោះថ្នាក់ចរា​ចរណ៍​នេះ​បាន​​កើត​មាន​នា​វេលារ​សៀល តាម​ផ្លូវថ្នល់​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​THOREAU ​ចម្ងាយ​ប្រមាណ​១៦០​គីឡូ​ម៉ែត្រ ខាង​លិច​​ទីក្រុង​ ALBUQUERQUE​។​ ហើយ​កង់​មួយ​របស់​រថយន្ត​កាំ​មី​ញ៉ុ​ង​បាន​ផ្ទុះ​បែក​នាំ​ឲ្យ​រថយន្ត​រេ​ទៅ​បុក​រថយន្ត​បឺស​មួយ​ដែល​រត់​បញ្ច្រាស់ទិស​គ្នា​។

​ក្នុង​រថយន្ត​បឺស​មាន​មនុស្ស​ជិះ​៤៩​នាក់​។​ ហើយ​អ្នកដំណើរ​ទាំងអស់ លើកលែងតែ​៦​នាក់​ចេញ​ដែល​រង​របួសស្រាល​ព្យាបាល​នៅ​នឹង​កន្លែង ហើយអ្នក​រង​របួស​ផ្សេង​ៗ​ជាច្រើន​នាក់​ទៀត​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បណ្ដា​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​។ រីឯ​​អ្នក​របួស​ធ្ងន់​៦​នាក់​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ក្រុង ​ALBUQUERQUE ​ក្នុង​នោះ​៣​នាក់ ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Associated Press

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ