ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀម​សង្គ្រោះ​ស្រូវ​កសិករ​ជាង​២​ពាន់​ហិ​កតា ដែល​រង​គ្រោះ​រាំង​ស្ងួត​ក្នុង​ស្រុក​​៣ 

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ជាង​២​ពាន់​ហិ​កតា ដែល​រង​គ្រោះ​ដោយសារ​រាំង​ស្ងួត នៅ​ស្រុក​ចំនួន​៣​ក្នុង​ខេត្តសៀមរាប​រួម​មាន ស្រុក​ក្រឡាញ់​, ស្រុក​ស្រីស្នំ និង​ស្រុក​អង្គរជុំ…

ខេត្តសៀមរាប ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ជាង​២​ពាន់​ហិ​កតា ដែល​រង​គ្រោះ​ដោយសារ​រាំង​ស្ងួត នៅ​ស្រុក​ចំនួន​៣​ក្នុង​ខេត្តសៀមរាប​រួម​មាន ស្រុក​ក្រឡាញ់​, ស្រុក​ស្រីស្នំ និង​ស្រុក​អង្គរជុំ ហើយ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង ២​ពាន់​ហិ​កតា ព្រោះ​ដោយសារ​តំបន់​ទាំងនោះ​មិន​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ សំរាប់​ការងារ​បង្កបង្កើន​ផល ។

លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តសៀមរាប បាន​មាន​ប្រសាសន៍ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ ២០១៨​នេះ​ថា អាជ្ញាធរ​ខេត្តសៀមរាប​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ជួយ​ប្រជា​កសិករ ខណៈ​ដែល​ដំណាំ​ស្រូវ​របស់​ពួក​គាត់​បាន​ជួប​គ្រោះ​រាំង​ស្ងួត ដែល​គ្រោះ​រាំង​ស្ងួត​នេះ បាន​កើតឡើង​នៅ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ក្រឡាញ់​, ស្រុក​ស្រីស្នំ និង​ស្រុក​អង្គរជុំ ហើយ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង​២​ពាន់​ហិ​កតា ព្រោះ​ដោយសារ​តំបន់​ទាំងនោះ​មិន​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ សំរាប់​ការងារ​បង្កបង្កើន​ផល ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា មន្ទីរ​កសិកម្ម​ខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​តំបន់​ដែល​រង​ការ​ខូចខាត ហើយ​មក​ទល់​ពេល​នេះ​ស្ថានភាព​រង​គ្រោះ​ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ដោយសា​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ទាំងនោះ​ខ្លះ​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ស្រូវ​ទាំងស្រុង មន្ទីរ​ក៏​បាន​ត្រៀម​គ្រាប់ពូជ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​ការងារ​បង្កបង្កើន​ផល​ឡើង​វិញ ដើម្បី​រួមចំណែក​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ពេល​ខាង​មុខ ។

លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បាន​មាន​ប្រសាសន៍​ថា ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​នេះ មិន​បាន​ខូច​ទាំងស្រុង​នោះ​ទេ ហើយ​ក៏​អាច​ទទួល​បាន​ផល​មួយ​ចំនួន​ដែរ ប៉ុន្តែ​ទិន្នផល​ស្រូវ​អាច​នឹង​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ខណៈ​ពេល​នេះ​ក្នុងស្រុក​អង្គរជុំ ហាក់​មិនសូវ​មាន​ទឹកភ្លៀង​ធ្លាក់​មក​គ្រប់គ្រាន់​សម្រាប់​សម្រួល​ដល់​ការ​ដាំ​ដុះ​ទេ ម្យ៉ាង​ដោយសា​ប្រព័ន្ធ​ធា​រាស្ត្រ​ប្រឡាយ​មេ ដែល​ធ្លាប់​ហូរ​ធ្លាក់​ពី​ស្រុក​វ៉ា​រិ​ន មក​នោះ មិន​មានទឹក​គ្រប់គ្រាន់​ទៀត ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​រាំង​ស្ងួត​បែប​នេះ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រួចរាល់​ហើយ​ដែរ ដើម្បី​ជួយ​ប្រជា​កសិករ​ដែល​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ