ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​លោក​បង​នេះ​! លេង​រាល់ថ្ងៃ​ចឹងៗនរណា​ទ្រាំទ្រ​បាន​…

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែសីហា កន្លង​មក​នេះ បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំខ្លួន ក្រោយ​រក​ឃើញ​ថា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែសីហា កន្លង​មក​នេះ បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំខ្លួន ក្រោយ​រក​ឃើញ​ថា បាន​ទម្លាក់​លាមក​ពី​ជាន់​ទី​១៩ ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជា​ច្រើន​ខែ​។ មូលហេតុ​ដែល​បុរស​ម្នាក់​នេះ​ធ្វើ​បែប​ហ្នឹង គឺ​ដោយសារ​តែ​តូចចិត្ត​លើ​ខ្លួនឯង ហើយ​មិន​ចង់​ឃើញ​គេ​គ្រប់​គ្នា​ជោគជ័យ​។

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ហាង​មួយ​កន្លែង​នៅ​ក្នុង​ក្រុង Changsha ខេត្ត Hunan ត្រូវ​រង​ថង់​លាមក​ធ្លាក់​មក​ពីលើ​ជា​រៀងរាល់ថ្ងៃ​។ ម្ចាស់​ហាង​បាន​ប្តឹង​ប៉ូលិស​ដែរ តែ​ពួក​គាត់​មិន​អាច​រកមុខ​សញ្ញា​ថា ជា​នរណា​នោះ​ទេ​។ ដូចនេះ មាន​តែ​ត្រូវ​ទ្រាំ​ហិតក្លិន​ស្អុយ និង​បាត់បង់​ភ្ញៀវ​តែ​ប៉ុណ្ណោះ​។

ដោយសារ​តែ​ចង់​ចាប់​អ្នក​បង្ក​ឲ្យ​បាន​ម្ចាស់​ហាង​ដែល​ជា​បងប្អូន​ប្រុស​ៗ​ពីរ​នាក់ បាន​ឡើង​ទៅ​លើ​ដំបូង​អគារ​ពេល​ព្រឹក​ព្រលឹម​ជា​រៀងរាល់ថ្ងៃ​។ ដល់​ថ្ងៃ​ទី​២៤ ខែសីហា ម៉ោង​៨​ព្រឹក ប្អូនប្រុស​ឈ្មោះ Yin បានឃើញ​បុរស​ម្នាក់​ឡើង​ទៅ​លើ​កាន់​ថង់​លាមក ប្រុង​នឹង​ទម្លាក់​ចុះ​ក្រោម​។ គ្រាន់តែ​ឃើញ​ភ្លាម Yin ក៏​ស្រែក​ដេញចាប់ ហើយ​ប្រាប់​បងប្រុស​ទូរស័ព្ទ​ហៅ​ប៉ូលិស​មក​ចាប់ខ្លួន​។

នៅ​ពេល​ប៉ូលិស​សួរ​ចម្លើយ ជនខិលខូច​ត្រកូល Lu អាយុ​៣២​ឆ្នាំ បាន​ប្រាប់​ពី​មូលហេតុ​ថា រូបគេ​ធ្វើ​បែប​នេះ​ក៏​ដោយសារ​តែ​ច្រណែន​មនុស្ស​ដែល​ជោគជ័យ​ជាង​ខ្លួន​។ Lu តូច​ចិត្ត​នឹង​ការ​សិក្សា​របស់​ខ្លួន ដែល​រក​ការងារ​ធ្វើ​ល្អ​មិន​បាន ទោះបីជា​រៀន​ចប់​មហា វិទ្យា​ល័យ​​ក៏​ដោយ​។ កន្លង​មក រូបគេ​បាន​ដើរ​ទម្លាក់​លាមក​បែប​នេះ​នៅ​ហាង​ផ្សេង​ៗ​ដល់​២០​កន្លែង​។ ប៉ូលិស​សម្រេច​ឃុំខ្លួន​រយៈពេល​១៥​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ