ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុក​កុំ​ថា​យ៉ាប់​…

5 ឆ្នាំ មុន
  • ភ្នំពេញ

លោក​គឹ​ម សុខ ជាប់​ពន្ធនាគារ​តាម​សាលក្រម​តុលាការ​កំណត់​…​គាត់​ជាប់គុក​ដោយសារ​តែ «​មាត់ដាច​»…​ចោទ​ប្រកាន់​ប្រមុខ​ដឹកនាំ​ប្រទេសអត់​មាន​ភ័ស្តុតាង​…​អត់​មាន​ឯកសារ​សំអាង​សោះ​…​ចោទ​គេ​តែ​ផ្តាស់​អាង​មាន​អណ្តាត​អត់​ឆ្អឹង​…​។ ដល់​ពេល​គេ​ប្តឹង​…​ដល់​ពេល​តុលាការ​កោះហៅ​…​អត់​មាន​ឯកសារ​ណាមួយ​អាច​បំភ្លឺ​តុលាការ​បាន​…​គឺ​ម៉ាង​តែ​ម្រ៉​ង ! សាលក្រម​បាន​សម្រេច​កាត់ទោស​១​ឆ្នាំ​៦​ខែ​…​សងជំងឺចិត្ត​៨០០​លាន​រៀល​ស្មើ​២​សែន​ដុល្លារ ។ ចេញពី​គុក​វិញ​…​សាច់ឈាម​លោក​គឹ​ម សុខ…

លោក​គឹ​ម សុខ ជាប់​ពន្ធនាគារ​តាម​សាលក្រម​តុលាការ​កំណត់​…​គាត់​ជាប់គុក​ដោយសារ​តែ «​មាត់ដាច​»…​ចោទ​ប្រកាន់​ប្រមុខ​ដឹកនាំ​ប្រទេសអត់​មាន​ភ័ស្តុតាង​…​អត់​មាន​ឯកសារ​សំអាង​សោះ​…​ចោទ​គេ​តែ​ផ្តាស់​អាង​មាន​អណ្តាត​អត់​ឆ្អឹង​…​។ ដល់​ពេល​គេ​ប្តឹង​…​ដល់​ពេល​តុលាការ​កោះហៅ​…​អត់​មាន​ឯកសារ​ណាមួយ​អាច​បំភ្លឺ​តុលាការ​បាន​…​គឺ​ម៉ាង​តែ​ម្រ៉​ង !

សាលក្រម​បាន​សម្រេច​កាត់ទោស​១​ឆ្នាំ​៦​ខែ​…​សងជំងឺចិត្ត​៨០០​លាន​រៀល​ស្មើ​២​សែន​ដុល្លារ ។

ចេញពី​គុក​វិញ​…​សាច់ឈាម​លោក​គឹ​ម សុខ នៅ​តែ​ត្រ​លុក​ត្រ​លន់​…​ដល់​ពេល​គាត់​តឺ​នុយ​ស្អាតបាត​ទៅ​…​ឃើញ​ស្អាង​ជាង​មិន​ទាន់​ជាប់គុក ។ បញ្ជាក់​ថា​កាល​នៅ​ក្នុង​គុក​គាត់​មាន​សុខភាព​ល្អ​…​ហូប​ឆ្អែត​ដេក​ឆ្អែត ប៉ុន្តែ​គាត់​សារភាព​ថា​គាត់​ក្រ​ណាស់​…​អត់​ប្រាក់​សង​ទេ ។

ចេញពី​គុក​វិញ​អ្នក​ដទៃ​គិត​ថា​…​ប្រហែលជា​គាត់​ដឹង​កំហុស​រឿង «​មាត់ដាច​»…​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​នៅ​តែ​តាំងចិត្ត​ថា​…​រូប​គាត់​មិន​ចោល​ឈ្មោះ​អ្នកវិភាគ​នយោបាយ​ស្អីហ្នឹង​ទេ​…​គាត់​នឹង​វិភាគ​លើស​ដើម ។

មែនហើយ ! ពេល​មាន​សេរីភាព​វិញ​…​គាត់​លាំង​មុនគេ គឺ​មេ​បក្ស​ទាំង​១៦​ដែល​ចាញ់ឆ្នោត​…​មេ​បក្ស​ដែល​មាន​បំណង​ចូលរួម​ក្នុង​ឧត្តម​ទីប្រឹក្សា​…​ជា​មេ​បក្ស​មាន​បំណង​ចូលរួម​ជួយ​សង្គម​…​។ គាត់​លាំង​គេ​ខ្លាំង !…​គ្មាន​អ្នក​ណា​ដល់​គាត់​…​លេង​ទាំង​នយោបាយ​តេ​ជោ​សែន ដែល​ជា​មេ​បក្ស​ជាប់​ឆ្នោត​ថ្មី​ថែម​ទៀត ។

ទីបំផុត​តេ​ជោ​សែន​…​បង្ហើប​ជា​ថ្មី​ថា កុំ​ភ្លេច​៨០០​លាន​រៀល​ត្រូវ​តែ​សង​…​។ តាម​ច្បាប់​បើ​មិន​សង​ទេ​ចាប់​ដាក់គុក​បង្ខំ​ឱ្យ​សង​…​បើ​នៅ​តែ​គ្មាន​ប្រាក់​សង​…​ដេក​គុក​បន្ត​ទៀត​ទៅ ព្រោះ​បាយ​ស៊ី​ស្រាប់ !

ទស្សនៈ​របស់​អា​ឡេវ​យល់​ថា​…​អ្នក​ដែល​ជាប់គុក​ម្តង​ហើយ​…​សូមកុំ​ជាប់​ម្តងទៀត​…​បើ​ជាប់​ច្រើន​ដង​ពាក្យ
ខ្មែរ​និយាយ​ថា​…​មក​ពី​គាត់​មាន​ក្រយៅ គុក !

ដូច្នេះ​បើ​ធ្វើ​នយោបាយ​…​ឬ​បើ​ធ្វើ​អ្នកវិភាគ​នយោបាយ​…​បើ​នៅ​ក្រៅ​គុក​អាច​ហក់លោត​បាន​…​ប៉ុន្តែ​បើ​គេ
ចាប់​ដាក់គុក​តើ​មាន​ពេល​ឯណា​ធ្វើ​នយោបាយ​បាន ? ឬ​មួយ​យល់​ថា​ជាប់គុក​កុំ​ថា​យ៉ាប់​…​បាយ​ស៊ី​ស្រាប់ ដេក​ចំ​ខែង ?​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ