ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​រៀប​ការ​​ស្រី​ស្រស់​ត្រូវ​​រលាយ ​ព្រោះ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក

5 ឆ្នាំ មុន

បើតាម Daily Star បាន​​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា កូនក្រមុំ​ជនជាតិ​កា​ណា​ដា​ម្នាក់​សុបិន​ចង់​រៀប​ការ​ប្រកបដោយ​ក្ដី​រំភើប ប៉ុន្តែ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ក៏​កើត​មានគំនិត​ថ្មី ដោយ​​សុំ​រៃ​អង្គាសប្រាក់​ពី​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ម្នាក់​ចំនួន​១.១៥០​ផោន ឬ​ប្រហែល​១.៤០០​ដុល្លារ ។ ជា​ចុង​ក្រោយ​អាពាហ៍ពិពាហ៍​នេះ​ត្រូវ​​បាន​រលាយ…

បើតាម Daily Star បាន​​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា កូនក្រមុំ​ជនជាតិ​កា​ណា​ដា​ម្នាក់​សុបិន​ចង់​រៀប​ការ​ប្រកបដោយ​ក្ដី​រំភើប ប៉ុន្តែ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ក៏​កើត​មានគំនិត​ថ្មី ដោយ​​សុំ​រៃ​អង្គាសប្រាក់​ពី​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ម្នាក់​ចំនួន​១.១៥០​ផោន ឬ​ប្រហែល​១.៤០០​ដុល្លារ ។

ជា​ចុង​ក្រោយ​អាពាហ៍ពិពាហ៍​នេះ​ត្រូវ​​បាន​រលាយ ព្រោះ​គ្មាន​នរណា​ម្នាក់​បង់ប្រាក់ ថែម​ទាំង​​បាត់បង់​មិត្តភក្ដិ​ ព្រោះ​ពួក​គេ​គិត​ថា​ ជា​មនុស្ស​អាត្មា​និយម ។

នាង​ស៊ូ​សាន (Susan) ត្រូវ​លុប​ចោល​អាពាហ៍ពិពាហ៍​របស់​ខ្លួន​រយៈពេល​៤​ថ្ងៃមុន​ពេល​ដល់​កំណត់ រួម​ទាំង​សម្រេចចិត្ត​លែងលះ​ជាមួយ​អនាគត​ប្ដី ព្រោះ​មិន​អាច​រៀបចំ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ។

បើ​តាម​របាយការណ៍​បញ្ជាក់​ថា​ នាង​ត្រូវការ​ប្រាក់​ចំនួន​៤៧.០០០​ផោន​ ដើម្បី​បាន​រៀបចំ​ពិធី​​នៅ​ក្នុង​ក្ដី​សុបិន ប៉ុន្តែ​គ្មាន​ប្រាក់​គ្រប់ ហេតុ​ដូច្នេះ​នាង​ក៏​សុំ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​ពិធី​ត្រូវ​បង់ប្រាក់​ក្នុង​ម្នាក់​ចំនួន​១.៤០០​ដុល្លារ ។

អំពើ​នេះ​ចាត់​ទុក​ថា ​មិនមែន​ជា​រឿង​ចម្លែក​ដែល​មិត្តភក្ដិ​របស់​នាង​មិន​យល់​អារម្មណ៍​ដល់​ការ​ស្នើ​សុំ​នោះ ហើយ​សម្ព័ន្ធភាព​រវាង​នាង និង​មិត្តភក្ដិ​ត្រូវ​បាន​បាត់បង់ ក្រោយ​ពី​នាង​បាន​បង្ហោះ​នៅ​ក្នុង​ Facebook ។

អតីត​កូនក្រមុំ​បាន​ប្រើ​ Facebook នេះ​ដើម្បី​បាន​រំសាយ​នៅ​ក្នុង​ចិត្ត​ថា «​យើង​ប្រមូល​ប្រាក់​សម្រាប់​រៀប​ការ​បាន​ជិត​១១.០០០​ផោន យើង​ចង់​ឲ្យ​ពិធី​នេះ​ដំណើរការ​ឲ្យ​កាន់តែ​មាន​​ភាព​រលូន​ថែម​ទៀត ព្រោះ​ត្រូវ​ចំណាយ​ដល់​ទៅ​៤៧.០០០​ផោន យើង​ត្រូវការ​ជំនួយ​បន្តិច​បន្តួច​ពី​មិត្តភក្ដិ ដើម្បី​ឲ្យ​ក្លាយជា​ការ​ពិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ