ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ម៉េច​ក៏​ចឹ​ង​…​សុខ​ៗ​ច្រ​ង៉េ​ង​ច្រ​ង៉ាង (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ទំនងជា​រូបគេ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត​ពេក​បាន​ធ្វើ​ឱ្យ​រូបគេ​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង ដោយ​បាន​ប្រើប្រាស់​ដុំ​ថ្ម​ដើរ​គប់ និង​វាយ​រថយន្ត​របស់​អ្នកដំណើរ​តាម​ផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​ដល់ និង​ចាប់ចង​បញ្ជូន​យក​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា​នេះ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ទំនងជា​រូបគេ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត​ពេក​បាន​ធ្វើ​ឱ្យ​រូបគេ​មាន​អាការ​បែក​ថ្នាំ​យ៉ាង​ខ្លាំង ដោយ​បាន​ប្រើប្រាស់​ដុំ​ថ្ម​ដើរ​គប់ និង​វាយ​រថយន្ត​របស់​អ្នកដំណើរ​តាម​ផ្លូវ​សាធារណៈ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​ដល់ និង​ចាប់ចង​បញ្ជូន​យក​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា​នេះ នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ខាង​មុខក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ដែល​មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ ដោយ​មាន​សំលៀក​បំពាក់​ស្អាតបាត ត្រឹមត្រូវ​ដើរ​ចុះឡើង​ៗ​នៅ​តាម​បណ្តោយ​ផ្លូវ ព្រះ​មុនី​វង្ស​នៅ​ចំណុច​ខាងលើ​នេះ ជា​ធម្មតា​ដូច​គេ​ដូច​ឯង ។ លុះ​បន្តិច​ក្រោយមក ទំនងជា​រូបគេ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត​នោះ​ក៏​ស្រាប់តែ​រូបគេ​ដើរ​បណ្តើរ និង​ធ្វើ​កាយវិការ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​បណ្តើរ មិនតែប៉ុណ្ណោះ​ក៏​បាន​យក​ដុំ​ថ្ម មួយ​ដុំ​ទៅ​ដើរ​វាយ​ទៅ​លើ​រថយន្ត និង​អ្នកតំណើរ​តាម​ផ្លូវ ធ្វើ​ឲ្យ​គេ​មានការ​ភិតភ័យ​គ្រប់​ៗ​គ្នា និង​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​យុវជន​ម្នាក់​ខាងលើ​មាន​អាការ​បែក​ថ្នាំ ហើយ​យក​ដុំ​ថ្ម ដើរ​វាយ​គេឯង​តាម​ផ្លូវ​នោះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចាប់​យក​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ និង​យក​ខ្សែ​ចាប់ចង​រូបគេ​ទុក​មួយ​កន្លែង​ផង​ដែរ ។ ក្នុង​ហេតុការណ៍​យុវជន​ម្នាក់​ខាងលើ​បែក​ថ្នាំ និង​យក​ដុំ​ថ្ម​ដេញ​គប់ និង​វាយ​ទៅ​លើ​រថយន្ត​របស់​អ្នកដំណើរ​តាម​ផ្លូវ​នេះ​ដែរ គឺ​មិន​បាន​បង្ក​ឲ្យ​មាន​រថយន្ត​របស់​អ្នកដំណើរ​ណា​ម្នាក់​រង​ការ​ខូចខាត ឬ​បង្ក​ឲ្យ​មាន​អ្នក​ណា​ម្នាក់ រងគ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ចង​ទៅ​លើ​យុវជន​បែក​ថ្នាំ​ម្នាក់​ខាងលើ​ទុក​មួយ​កន្លែង រួច​ហើយ​ក៏​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ឲ្យ​មក​ទទួលយក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ព្យាបាល និង​បន្សាបថ្នាំ​ញៀន​បាត់​ទៅ ដើម្បី​កុំ​ឲ្យ​​នៅ​បន្ត​ដើរ​អុកឡុក​ដល់​គេឯង​បែប​នេះ​ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ