ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បដិសេធ​ការ​ចង់​ដាក់​ពង្រាយ​កងទ័ព​​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​៣០ ​សីហា​ បាន​បដិសេធ​ថា ពុំ​មាន​គម្រោង​ដាក់​ពង្រាយ​កង​ទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ក្រោយ​ការ​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ពី​ការ​​កសាង​មូលដ្ឋាន​យោធា​ចិន​មួយ​នៅ​តំបន់​ WAKHAN ដែល​ភ្ជាប់​ប្រទេស​ទាំង​២​នៅ​ចុង​ឦសាន​អា​ហ្វ​ហ្គា​នី​ស្ថាន​។ តាម​កាសែត​ហុងកុង…

ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​៣០ ​សីហា​ បាន​បដិសេធ​ថា ពុំ​មាន​គម្រោង​ដាក់​ពង្រាយ​កង​ទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ក្រោយ​ការ​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​ពី​ការ​​កសាង​មូលដ្ឋាន​យោធា​ចិន​មួយ​នៅ​តំបន់​ WAKHAN ដែល​ភ្ជាប់​ប្រទេស​ទាំង​២​នៅ​ចុង​ឦសាន​អា​ហ្វ​ហ្គា​នី​ស្ថាន​។

តាម​កាសែត​ហុងកុង ​SOUTH CHINA MORNING POST​ ដែល​ដកស្រង់​ប្រភព​នានា​ក្នុង​ផ្ទៃ​កងទ័ព បាន​រាយការណ៍​នា​ថ្ងៃ​ទី​២៩​ សីហា​ថា ក្រុង​ប៉េ​កាំ​ង​បាន​កសាង​មូលដ្ឋាន​មួយ​​នៅ ​WAKHAN​ ហើយ​អាច​បញ្ជូន​ទៅ​កាន់​ទីនោះ​នូវ​ទាហាន​ជា​ច្រើន​រយ​នាក់​។

អត្ថបទ​នោះ​បន្ទាប់​មក​បាន​កែ​វិញ​ដោយ​បញ្ជាក់​ថា ចិន​ជួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ការ​បង្កើត​​កងពលតូច​តំបន់​ភ្នំ​មួយ ប៉ុន្តែ​ពុំ​មាន​បុគ្គលិក​យោធា​ចិន​ណា​ម្នាក់​បញ្ជូន​ទៅ​កាន់​ដែនដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​។

ពេល​សួរ​ពី​រឿង​នោះ​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​ចិន​លោក​វ៉ូ​គៀន​ បាន​​ថ្លែង​ឱ្យ​ដឹង​ថា ចិន​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ នឹង​បន្ត​រួម​សហការ​គ្នា​ជា​ធម្មតា​ខាង​កិច្ច​ការពារ​និង​សន្តិសុខ​។​ ចិន​និង​សហគមន៍​អន្តរជាតិ​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ ប្រឆាំង​ភេរវកម្ម​។​ ហើយ​អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា បណ្ដា​អត្ថបទ​ដែល​លើក​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​ចិន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពុំ​ត្រូវ​តាម​ការ​ពិត​ទេ​។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ឡើយ ​ដែល​គេ​លើក​ពី​បំណង​របស់​ចិន​ដាក់​ពង្រាយ​យោធា​នៅ​​អា​ហ្គា​នី​ស្ថាន​។ ហើយ​​ចិន​មានការ​បារម្ភ​ខ្លាចក្រែង​ការ​បះបោរ​អ៊ិ​ស្លា​ម​និយម​រាល​ដាល​​ដល់​តំបន់ XINJIANG​ ដែល​មាន​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​អ៊ូយ​ហ្គួ​រ​ភាគច្រើន​។

កាលពី​ឆ្នាំទៅ​មិ​ញ​ចិន​បាន​បើក​សម្ពោធ​មូលដ្ឋាន​យោធា​នៅ​បរទេស​លើក​ដំបូង​របស់​ខ្លួន​​ឯ​ប្រទេស​ហ្ស៊ី​ប៊ូ​ទី​។​ ចិនក៏​​បាន​បដិសេធ​ថា​ ពុំ​ចង់​កសាង​មូលដ្ឋាន​យោធា​នៅ​បរទេស​ផ្សេង​ទៀត​ឡើយ ​ប៉ុន្តែ​សហរដ្ឋអាមេរិក​សង្ស័យ​ថា ចិន​មាន​ចេតនា​បែប​នោះ ដោយ​ចង់​និយាយ​សំដៅលើ​ប្រទេស​ប៉ា​គី​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ