ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​ត្រូវ​យកចិត្តទុកដាក់​ចំ​ពេ​ាះ​ពលរដ្ឋ​រស់នៅ​ប្រប​មាត់ទន្លេ ខ​ណៈទឹក​ហក់​ឡើង​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​បាន​ស្នើ​​ដល់​ចៅសង្កាត់​ទាំងអស់​ដែល​មាន​មូលដ្ឋាន​នៅ​ជាប់​ដង​ទន្លេ ត្រូវ​តាមដាន និង​យកចិត្តទុកដាក់​ខ្ពស់​ចំ​ពេ​ាះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាប់​នឹង​ដង​ទន្លេ ខ​ណៈ​​ទឹកទន្លេ​កំពុង​ហក់​ឡើង​ខ្លាំង រហូត​​បាន​​លិច​ចូល​ផ្ទះសម្បែង​ពលរដ្ឋ​មួយ​ចំនួន​ទៅ​ហើយ​ ។ ការ​ស្នើ​​អោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមប្រឹក្សា​ខណ្ឌ​ខាងលើ…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​បាន​ស្នើ​​ដល់​ចៅសង្កាត់​ទាំងអស់​ដែល​មាន​មូលដ្ឋាន​នៅ​ជាប់​ដង​ទន្លេ ត្រូវ​តាមដាន និង​យកចិត្តទុកដាក់​ខ្ពស់​ចំ​ពេ​ាះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាប់​នឹង​ដង​ទន្លេ
ខ​ណៈ​​ទឹកទន្លេ​កំពុង​ហក់​ឡើង​ខ្លាំង រហូត​​បាន​​លិច​ចូល​ផ្ទះសម្បែង​ពលរដ្ឋ​មួយ​ចំនួន​ទៅ​ហើយ​ ។

ការ​ស្នើ​​អោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមប្រឹក្សា​ខណ្ឌ​ខាងលើ គឺ​ថ្លែង​ឡើង​ក្នុង​កិច្ចប្រជំ​ុ​ក្រុមប្រឹក្សា​លើក​ទី​៥១ អាណត្តិ​ទី​២ ក្រោម​វត្តមាន​លោក​អ៊ំ​ុ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោកស្រី​ឯក យ៉ា​ន​នី អភិបាលរង​ខណ្ឌ តំណាង​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​ការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខណ្ឌ ចៅសង្កាត់​ទាំង​៨ អធិការ​នគរបាល​ខណ្ឌ មេ​បញ្ជា​រការ​អាវុធហត្ថ រួម​ជាមួយ​សមាជិក​សមាជិកា​​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​ខាងលើ ក្រុមប្រឹក្សា​នៃ​អង្គពិធី​ទាំងមូល​បាន​ស្នើ​​ដល់​ចៅសង្កាត់​ទាំងអស់​ដែល​មាន​មូលដ្ឋាន​នៅ​ជាប់​នឹង​ដង​ទន្លេ ធ្វើ​យ៉ាងណា​ត្រូវ​បង្កើន​សកម្មភាព​តាមដាន និង​បន្ត​ការ​យកចិត្ត​ទុក​ក​ដាក់​ខ្ពស់​បំផុត ចំ​ពេ​ាះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​រស់​ប្រប​នឹង​មាត់ទន្លេ ឬ​នៅ​ក្បែរ​ៗ​នេ​ាះ អំពី​បញ្ហា​ទឹក​ជំ​ន​ន់​ជន់​​លិច​ផ្ទះ​ទីជម្រក​រស់នៅ​របស់​ពួក​គាត់ ខ​ណៈ​ដែល​បច្ចុប្បន្ន​នេះ ទឹក​ទន្លេ​កំពុង​ហក់​ឡើង​ខ្លាំង​ដែល​អាច​បង្ក​អោយ​មានការ​ជន់​លិច​បាន​គ្រប់ពេលវេលា​ ។ ដូច្នេះ​​ហើយ លោក​ចៅសង្កាត់​ទាំងអស់ ត្រូវ​នៅកៀក​បំផុត​ជាមួយ​ពលរដ្ឋ​ដែល​រង​គ្រេ​ាះ ឬ​ពលរដ្ឋ​ដែល​មិន​ទាន់​រង​គ្រេ​ាះ​ដោយ​ការ​ជន់​លិច ត្រូវ​ពន្យល់​ណែនាំ​ពួក​គាត់​អោយ​បានដឹង​ជា​មុន ងាយស្រួល​ពួក​គាត់​បាន​ត្រៀម​លក្ខ​ណ​សម្បត្តិ​រួចរាល់​ក្នុង​ករណី​នេះ ប្រសិនបើ​ទឹកទន្លេ​ហក់​ឡើង​ខ្លាំង​រហូត​មិន​អាច​ទប់ទល់​បាន​ននោះ​ ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើនេះ​ដែរ​ លោកស្រី​ឯក យ៉ា​ន​នី អភិបាលរង​ខណ្ឌ បាន​មាន​ប្រសាសន៍​ស្នើ​ដល់​ចៅសង្កាត់​ទាំងអស់ ត្រូវ​បន្តសកម្មភាព​អោយ​បាន​សកម្ម​បំផុត​ក្នុង​ការ​រៀបចំ​នូវ​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​សា​ធា
រ​ណៈ តាម​មូលដ្ឋាន​នីមួយ​ៗ​របស់​ខ្លួន អោយ​បាន​ស្អាត​ល្អ ពិសេស​សង្កាត់​ដែល​មាន​ផ្សារ​លក់ដូរ ដូច​ជា​សង្កាត់​ច្បារ​អំពៅ​២ សង្កាត់​ព្រែ​ក​ប្រា និង​សង្កាត់​ព្រែក​ឯង​ជាដើម ។ បន្ថែម​ពី​នេះ លោកស្រី​អភិបាលរង​បាន​ស្នើ​​អោយ​ចៅសង្កាត់​ទាំង​៨ ត្រូវ​ជម្រុញ​ដល់​អាជីវករ​លក់ដូរ​ធំ​ៗ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​ទៅ​ធ្វើ​ច្បាប់​អាជីវកម្ម​អោយ​បាន​គ្រប់​គ្នា ដើម្បី​យក​ថវិកា​នៃ​ការ​ធ្វើ​ច្បាប់​អាជីវកម្ម​របស់​ពួក​គាត់ ជា​កញ្ចប់​សម្រាប់​ចំណាយ​លើ​ការ​អភិវឌ្ឍន៍​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន ម្យ៉ាងទៀត ក៏​ដើម្បី​ធានា​បាន​ថា អាជីវកម្ម​រកស៊ី​របស់​បងប្អូន គឺជា​អាជីវ​កម្ន​រកស៊ី​ត្រឹមត្រូវ​ស្របច្បាប់ មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​តំបន់​ជាស​ាក្សី​ដឹង​ឮផង​ដែរ ចៀសវាង​​ការ​កើត​មាននូវ​បាតុភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ