ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ក្មេង​ជាង​វ័យ តោះ​សាក​​​វិធី​មួយ​ចំនួន​ទាំង​នេះ​មើល៍

5 ឆ្នាំ មុន

ទឹក​គឺជា​សារធាតុ​រាវ​ដែល​អ្នក​ត្រូវ​តែ​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​សុខ​ភាព​ល្អ និង​មាំមួន ប៉ុន្តែ​ប្រសិនជា​ពេល​ដែល​អ្នក​ពិសា​ទឹក ហើយ​អ្នកចេះ​បន្ថែម​របស់​ទាំង​៣​ប្រភេទ​ចូល​ទៅ​ក្នុង​នោះ អ្នក​នឹង​អាច​មាន​សម្រស់​ស្អាត​ជា​មិន​ខាន ។ តើ​មាន​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរតែ​ដាក់​ទៅ​ក្នុង​នោះ ? ១-អំបិល…

ទឹក​គឺជា​សារធាតុ​រាវ​ដែល​អ្នក​ត្រូវ​តែ​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​សុខ​ភាព​ល្អ និង​មាំមួន ប៉ុន្តែ​ប្រសិនជា​ពេល​ដែល​អ្នក​ពិសា​ទឹក ហើយ​អ្នកចេះ​បន្ថែម​របស់​ទាំង​៣​ប្រភេទ​ចូល​ទៅ​ក្នុង​នោះ អ្នក​នឹង​អាច​មាន​សម្រស់​ស្អាត​ជា​មិន​ខាន ។ តើ​មាន​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរតែ​ដាក់​ទៅ​ក្នុង​នោះ ?

១-អំបិល ៖ អំបិល​គឺជា​គ្រឿងផ្សំ​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​នៅ​ពេល​ដែល​អ្នក​ចម្អិនម្ហូប មិន​ខ្វល់​ថា​អ្នក​ធ្វើ​ម្ហូប​អ្វី​ទេ អ្នក​ត្រូវ​តែ​ដាក់​ជា​និច្ច វា​មិន​ត្រឹមតែ​អាច​ដាក់​ក្នុង​ម្ហូប​នោះ​ទេ តែ​ប្រសិនជា​អ្នក​យក​វា​ទៅ​លាយ​ជាមួយ​ទឹក ហើយ​ញ៉ាំ នោះ​វា​នឹង​ជួយ​សម្លាប់​មេរោគ​ទាំងឡាយ​ដែល​មាន​ក្នុង​រាង​កាយ​អ្នក ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​ដំណើរការ​ល្អ នោះ​វា​នឹង​ជួយ​ការពារ​រាង​កាយ​អ្នក​មិន​ឲ្យ​មាន​ជាតិពុល​ឡើយ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្មេង​ជា​និច្ច ។

២-ទឹកឃ្មុំ ៖ យើងខ្ញុំ​ជឿជាក់​ថា​អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹកឃ្មុំ​រួច​មក​ហើយ គឺ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង និង​ម៉ត់​រលោង ហើយ​ប្រសិនជា​អ្នក​យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ឆុង​ជាមួយ​ទឹក​ញ៉ាំ​នៅ​ពេល​យប់ វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ហើយ​មិន​ក្រោក​នៅ​ពាក់កណ្តាល​យប់​ឡើយ ដោយសារ​តែ​វា​ជួយ​រក្សា​សម្ពាធ​ឈាម​អ្នក​ឲ្យ​ថេរ ។

៣-ក្រូចឆ្មារ ៖ អ្នក​អាច​យក​ក្រូចឆ្មារ​នេះ​ចិតជា​ពីរ ឬ​បី​ចំណិត ហើយ​ឆុង​ជាមួយ​ទឹក​ចំនួន​ប៉ុន្មាន​ម៉ោង​ក្រោយ​ទើប​ញ៉ាំ នោះ​វា​នឹង​អាច​បញ្ចេញ​សមត្ថភាព​របស់​វា ដោយ​ជួយ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ហើយ​មាន​សម្រស់​កាន់តែ​ស្អាត និង​ក្មេង​ជា​វ័យ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ