ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូត្រឡប់​មក​វិញ​​នាំ​យក​មេដាយ​ជើងឯក2​គ្រឿង​ជូន​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូស្ទីល ​ITF ​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៩ សីហា​កន្លង​មកនេះ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​មេ​ដាយ​ចំនួន​២​គ្រឿង​(​ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​) ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​បេឡា​រុស​មក​ជូន​ជាតិ​។ លោក…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូស្ទីល ​ITF ​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៩ សីហា​កន្លង​មកនេះ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​មេ​ដាយ​ចំនួន​២​គ្រឿង​(​ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​) ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​បេឡា​រុស​មក​ជូន​ជាតិ​។

លោក កែវ រ៉េ​មី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​​តេ​ក្វា​ន់​ដូ​កម្ពុជា​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នេះ​មាន​ជាង​៦០​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម ។ ចំពោះ​កម្ពុជា​វិញ នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​យើង​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បែប​នេះ ។

លើក​នេះ​អត្ត​ព​លិ​ក​កម្ពុជា​បាន​នាំ​យក​មេដាយ​ចំនួន​២​គ្រឿង​មក​ជូន​ជាតិ ។ ក្នុង​នោះ​អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ គឺ​កីឡាករ​វ័យក្មេង បួន ច័ន្ទ​ថា​រ៉ា ដែល​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ ដណ្ដើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូ​ក្រាម​ដោយ​កីឡាករ​រូប​នេះ​បាន​យកឈ្នះ​កីឡាករ​អេ​ស្តូ​នី ក្រិ​កជប៉ុន អា​ហ្ស​ង់​ទី​ន កា​ហ្សា​ក់​ស្ថាន និង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ប្អូន​បែរជា​ចាញ់​កីឡាករ​រុ​ស្ស៊ីនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

ចំណែក​មេដាយ​សំរឹទ្ធ​វិញ​ដណ្ដើម​បាន​ពី​ការ​ប្រកួត​ជា​ក្រុម​លើ​វិញ្ញាសា​សម្ដែង ដែល​មាន​កីឡាករ ប៊ុ​ន ឡុ​ង​, សុខ ស៊ូ​ណា​ម​, ចេ​ង រោង​រាជ និង​សេង ម៉េ​ង​ហៀ​ង ។ ការ​ប្រកួត​លើ​វិញ្ញាសា​នេះ​អត្ត​ព​លិ​ក​កម្ពុជា​យើង​ចាញ់​អត្ត​ព​លិ​ក​កូរ៉េ​ខាងជើង​ដែល​ជា​ម្ចាស់​ក្បាច់គុន បន្ទាប់​មក​ចាញ់​រុ​ស្ស៊ី ។

គួរ​រំលឹក​ថា ប្រតិភូ​កីឡា​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ប្រកួត​លើក​នេះ មាន​ចំនួន​៧​រូប​ដឹក​នាំ​ដោយ​លោក បួន​ហ៊ីង សុធី​យ៉ា ជា​គ្រូបង្វឹក​។ រីឯ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២៥​ដល់​២៧​សីហា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ