ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចឹងមែន​…ដូចជាចិត្តដាច់ពេកហើយប្រពន្ធ​អើយ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​សម្រេច​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា នៅ​ចំណុច​អូរ​ចំលង​​ស្នេហ៍ ​ស្ថិត​​ក្នុងភូមិ​ដី​ល្អ ឃុំ​អូ​រំដួល…

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​សម្រេច​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា នៅ​ចំណុច​អូរ​ចំលង​​ស្នេហ៍ ​ស្ថិត​​ក្នុងភូមិ​ដី​ល្អ ឃុំ​អូ​រំដួល ស្រុក​ភ្នំព្រឹក ដោយសារ​ខឹង​ប្រពន្ធ​រត់​​ចោល និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ.ក ​។​

​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រស់ គង់​ ​​អាយុ​៥៣​ឆ្នាំ ជា​អ្នក​​ធ្វើ​​ចំការ រស់នៅ​ភូមិ​​-​ឃុំ​ខាងលើ​។ ជន​រង​គ្រោះ​បាន​យក​ខ្សែ​​គោ​ចង.ក​សម្លាប់​ខ្លួន​លើ​ដើមឈើ​ខាងក្រោយ​ផ្ទះ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​​តែ​ម្ដង​ ។ សមត្ថកិច្ច​បាន​និយាយ​​ថា មូលហេតុនៃ​ការ​ធ្វើ​អត្តឃាត​​​នេះ បើ​តាម​ប្រភព​នានា ទំនង​បណ្ដាល​មក​ពី​មាន​វិបត្តិ​បែកបាក់​​គ្រួសារ​។​

​ជុំវិញ​នៃ​ការ​ស្លាប់​នេះ បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​​ពី​សាច់ញាតិ​ពេលធ្វើការ​សួរនាំ សមត្ថ​កិ​ច្ខ​បាន​ស្រង់​សម្តី​​ថា គ្រួសារ​​នេះ ​ហាក់​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​រហូត​ត្រូវ​ប្រពន្ធ​ចុះ​ចោល​ទៀត​ផង​ ។ មិនតែប៉ុណ្ណោះ​ បើ​តាម​សម្រង់​សំដី​ពី​សាច់ញាតិ គ្រួសារ​នេះ ​មាន​ជាប់បំណុល​ធនាគារ​ ស្ទើរតែ​​វ័ណ្ឌ.ក​ទៀត​ផង​ ។

ក្រោយ​ពី​បែកបាក់​គ្រួសារមួយ​រយៈ​ចុង​ក្រោយ​នេះ ​គេ​ឃើញ​ជន​រង​គ្រោះ​ហាក់​មា​នវ​ប​ត្តិ​យ៉ាង​ខ្លាំង ហើយ​តែង​ពោល​ពាក្យ​ទុក្ខសោក​អំពី​ជីវិត​រស់នៅ ដែល​ត្រូវ​ប្រពន្ធ​​រត់​​ចោល ទុក​ឲ្យ​ខ្លួន​ប្រឈម​នឹង​បំណុល​ធនាគារ​តែ​ម្នាក់ឯង​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយសារ​តែ​ខឹងសម្បា​រ​នឹង​រឿង​ប្រពន្ធ​ចុះ​ចេញពីផ្ទះ​ចោល​ខ្លួន ដោយ​មិន​ព្រម​ជួយ​ដោះ​បំណុល​​ធនា​គារនេះ​ហើយ​ ទើប​បុរស​រូប​នេះ​សម្រេច​បញ្ចប់​​ជីវិត​បែប​នេះ​តែ​ម្ដង​។​

អត្ថបទសរសេរ ដោយ